សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម ម៉ៅ ធនិន អភិបាលខត្តពោធិ៍សាត់នៅតែបន្តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូន ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋតាមតំបន់នានា ដែលទទួល រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ។

បើតាមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា៖
* ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់៥.៤៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ)
* ស្ទឹងក្រវាញ មានកម្ពស់៦.០១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ)
* ស្ទឹងវាលវែង មានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។

ចំពោះស្ថានភាពស្ទឹងក្រវាញ កម្ពស់ទឹកបានចាប់ផ្តើមស្រកបន្ត ១.១៤ម៉ែត្រ និងស្ទឹងអារ៉ៃ បានស្រក១ម៉ែត្រ។ ដោយឡែកស្ថានភាពស្ទឹងក្រុងពោធិ៍សាត់ កម្ពស់ទឹកចាប់ផ្តើមស្រកបាន ០.០៧ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់ ខណៈដែលបច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.