សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីចុះឆែកឆេរ​កុងស៊ីបញ្ចាំ​នៅ​​ឃ្លាំងរំសេវ​​ ដកហូតម៉ូតូ១១គ្រឿង

ភ្នំពេញ​ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ឆែកឆេរ​ទីតាំងកុងសុីបញ្ចាំមួយកន្លែងនៅម្ដុំឃ្លាំងរំសេវដើម្បី​រក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បញ្ចាំ ដោយដក​​ហូត​បាន​ម៉ូតូ​ចំនួន​១១​គ្រឿង ដែល​សង្ស័យ​ថា ពាក់​ព័ន្ធ​នឹងករណី​​ចោរកម្ម​។

​ការ​ចុះ​ឆែកឆេរ​កុងស៊ី​បញ្ចាំ​​​មួយកន្លែង​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ឆ្នាំ​២០២០​ នៅ​ចំណុច​កន្លែង​បញ្ចាំ ស្ថិត​នៅ​ផ្ទះ​លេខ ៤C​ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។
ប្រតិបត្តិការ​​ចុះឆែកឆេរខាងលើនេះ​ដឹកនាំដោយ​លោក​វ​រៈ​​សេនីយ៍​ឯក​ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន ផង​ដែរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ឈានចុះ​​ទៅ​ឆែកឆេរ​ទីតាំង​បញ្ចាំ​​មួយកន្លែង​ខាងលើ​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​លួច​ចំនួន​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៨​ ខែកញ្ញា ឆ្នាំ ២០២០​ ។ ​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ថា​ បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​ក្នុង​កុងស៊ី​ខាង​លើក៏ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ឆែកឆេរ​តែ​ម្តង ។តាម​លោក​វ​រៈសេនីយ៍ ប៊ុ​ន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​ឆែកឆេរ​នេះ សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​ចំនួន១១​គ្រឿង ដែល​សង្ស័យ​ថា ជា​ម៉ូតូ​ដែល​ពាក់​ព័ន្ធ​នឹង​បទល្មើស ។​ ដោយឡែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បញ្ចាំ រក​ពុំ​ឃើញ​ឡើយ សង្ស័យ​ថា ម្ចាស់​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ផ្សេង​។ម៉ូតូ​ទាំង​១១​គ្រឿង ត្រូវ​បាន​ដកហូត​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ ដើម្បី​ធ្វើការ​ត្រួត​ព​និត្យ ។​ដោយឡែក​ចំពោះ​ស្រី​ជា​ម្ចាស់​ទីតាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ផង​ដែរ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.