សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយឧត្តមសេនីយ៍ យិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ខែសីហា របស់នាយកដ្ឋានច្រកទ្វារទី២

នៅរសៀលថ្ងៃអង្គារ ៦រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​​ ព.ស.​២៥៦៤​ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា​​​​ ឆ្នាំ២០២០ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ពិន​ ពិសិដ្ឋ, ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ យិន​ គារ​, ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គឿន​ សុភ័ក្រ្តា​ អគ្គនាយករងអន្តោប្រវេសន៍​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ​សារិន​ សារីណូ​ ប្រធាននាយកដ្ឋាន​ច្រកទ្វារទី២ បានដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ខែសីហា​ របស់នាយកដ្ឋានច្រកទ្វារទី២​ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន​, លោកនាយ-នាយរងការិយាល័យ, នាយ-នាយរងប៉ុស្តិ៍​, នាយផ្នែក​ និងមានការធ្វេីបទបង្ហាញ របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត​, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ​ និង​ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង​។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋាន​ មានមតិដឹកនាំការងារជំនាញ​ និងផ្តោតសំខាន់ទៅលេីការពង្រឹងវត្តមានមន្រ្តី ដោយត្រូវបន្តធ្វេីការគោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ នៅតាមបណ្តាប៉ុស្តិ៍ ការបែងចែកវេនយាមប្រចាំការ នៅថ្ងៃឈប់សម្រាកខាងមុខនេះ​ ថែទាំម៉ាសុីន CBMS និងរក្សាអនាម័យខ្ពស់​អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល​ ដេីម្បីការពារខ្លួនពីមេរោគកូវីដ​-១៩ ​(Covid 19) ព្រមទាំងសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសេីរឡេីង ជាពិសេសត្រូវអនុវត្តការងារ តាមឋានានុក្រមឲ្យបានល្អប្រសេីរ។

ចុងក្រោយឯកឧត្តម​ នាយឧត្តមសេនីយ៍​ ពិន​ ពិសិដ្ឋ​ អគ្គនាយករង​អន្តោប្រវេសន៍​ មានមតិ​ណែនាំ ដោយផ្តោតសំខាន់ទៅលេីវិន័យឲ្យបានល្អ ព្រោះមន្ត្រីនគរបាលអន្តោប្រវេសន៍ជាមន្រ្តីជួរមុខ ថែទាំម៉ាសុីន​ CBMS ឲ្យបានល្អ​ ពង្រឹង​ការគ្រប់គ្រងវត្តមានមន្រ្តី​ និងការពារខ្លួន​អនាម័យខ្ពស់​ ដេីម្បីប្រឆាំងនឹងមេរោគកូវីដ-១៩​ (Covid 19)​ តាមវិធានរបស់ក្រសួងសុខាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.