សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពិធីប្រកាសសង្ឃដីកាសម្រេចតែងតាំងព្រះព្រូចៅអធិការស្តីទីវត្តចំនួន១៣វត្តនិងស្រោចស្រព សុគន្ធវារី ក្នុងស្រុកបរិបូណ៌


ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០ នៅវត្តពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសសង្ឃដីកាសម្រេចតែងតាំងព្រះចៅអធិការស្តីទីវត្តចំនួន១៣វត្ត និង ស្រោចស្រពព្រះសុគន្ធវារី ក្រោមព្រះអធិបតីភាព ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់
ឆ្នាំង ដោយមានការនិមន្តនិងអញ្ជើញ ចូលរួមពី លោក សរ លាងប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំងលោកឃួន សៅរុំ ប្រធានក្រុមប្រឹក្សា ស្រុកបរិបូណ៌ លោកចែម ភ័ក្ត អភិបាលរងស្រុក ព្រះធម្មបាលោ កែវ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង អាជ្ញាធដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ លោក ចែម ភ័ក្ត បានអោយដឹងថាៈ ស្រុកបរិបូណ៌ មានចំនួន១១ឃុំស្មើនិង៦៤ភូមិមានប្រជាពលរដ្ឋចំនួន១៤.៩១៨គ្រួសារ,ប្រជាពលរដ្ឋ៥៩.៥១១នាក់ស្រី៣០.៩៤៩នាក់ ។ព្រះពុទ្ធសាសនាមានវត្តចំនួន៣៩វត្ត និងអាស្រម១ មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២៧៨អង្គ, អាចារ្យចំនួន៨៧នាក់និងគណៈកម្មការវត្ត៣៥២នាក់។
ព្រះធម្មបាលោ កែវ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំងបានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងសម្រេចតែងតាំង១.ព្រះភិក្ខុ ឡុក សុនព្រះគ្រូចៅអធិការស្តីទីវត្តល្បើករង្សី,២.ភិក្ខុភិន ប៊ុន្ថាព្រះគ្រូចៅអធិការស្តីទីវត្ត
បរិបុណ្ណារាម,៣.ភិក្ខុហួត បូរ ព្រះគ្រូចៅអធិការស្តីទីវត្តត្រពាំប្រាសាទ,៤.ភិក្ខុ ជៀម គុនព្រះគ្រូចៅអធិការស្តីទីវត្តក្រពុំ
ឈូក,៥.ភិក្ខុយិត ស្រៀត ព្រះគ្រូចៅអធិការស្តីទីវត្តគម្រាបរុក្ខារាម,៦.ភិក្ខុម៉ុល សុឃឿន ព្រះគ្រូចៅអធិការស្តីទីវត្តសម្តេចមុនី,៧.ភិក្ខុជៀម ដាំ ព្រះគ្រូចៅអធិការស្តីទីវត្តព្រះជ័យឥន្ទ្រា,៨.ភិក្ខុសាយ សុឃីព្រះគ្រូចៅអធិការស្តីទីវត្តចំបក់រង្ស៊ីសេរីជូនអាត់,៩.ភិក្ខុម៉ុត វ៉ុន ព្រះគ្រូចៅអធិការស្តីទីវត្តអារញ្ញិការាម ១០.ភិក្ខុតុល ជុំព្រះគ្រូចៅអធិការស្តីទីវត្តស្រះកែវ,
១១.ម៉ុប ផាព្រះគ្រូចៅអធិការស្តីទីវត្តទេព្វីរង្ស៊ី,១២.ភិក្ខុ ហ៊ិន ភ័ស ព្រះគ្រូចៅអធិការស្តីទីវត្តសេរីវុឌ្ឍាចារ្យនិង១៣.ភិក្ខុឡុង សានព្រះគ្រូចៅអធិការស្តីទីវត្តធម្មកេរិ៍។
បន្ទាប់មកព្រះសិរីធម្មញាណ សុខ ថាន លោកជំទាវ ប៊ន សុភី លោក សរ លាង លោក ឃួន សៅរុំ និង ចែម ភ័ក្ត បានប្រគល់ និង ប្រគេនសង្ឃដីសម្រេចតែងតាំងរួចមក! ព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត បានមានសង្ឃដីថាៈ ការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនានិងដើម្បីកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធិផលថ្មីៗថែមទៀត ។ ពុទ្ធចក្រ និង អាណាចក្រ សំខាន់ត្រូវប្រតិបត្តិនូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។ វត្តអារាមជាទីជំរកអប់រំ រិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ ។
លោកជំទាវ ប៊ន សុភី បានថ្លែងថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ វិស័យពុទ្ធ ចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា និង មានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។ ជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសសានារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។លោកប៊ន សុភី ក៏បានសំណូមពរ ដល់ព្រះគ្រូចៅអធិការវត្តស្តីទីដែលទើបនិងតែងតាំងថ្មីត្រូវសហការសាមគ្គីជាមួយអាចារ្យ.គណៈកម្មការអោយបានល្អគឺត្រូវប្រតិបត្តិតាមតួនាទីភារកិច្ចដែលថ្នាក់លើបានកំណត់ជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

លោកជំទាវ ប៊ន សុភី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងបង្កើនមុខរកចំណូលប្រចាំថ្ងៃជាពិសេសត្រូវបង្កើនមុខរបរប្រចាំថ្ងៃ កុំធ្វើចំណាកស្រុកប្រថុយប្រថានខុសច្បាប់និងគ្រប់វត្ត ស្ថាបន គ្រប់តំបន់ទេសចរណ៍ត្រូវដាក់ប្រព័ន្ធការពាររន្ទះកុំអោយកើតមានហានិភ័យដល់មន្រ្តីរាជការ ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.