សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោកផ្កាយ ១ សុំស្នេហ៍ពីថៅកែហាងមិនបាន ទាញកាំភ្លើងខ្លី គំរាមបាញ់ ត្រូវសម្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន


ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្អើលឆោរឡោមួយ​បាន​កើត​ឡើង នៅ​ចំណុច​ហាងផឹកស៉ីយីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក្រោយ​ពី​លោក​ឧត្ដមសេនីយ៍ត្រីម្នាក់ បានដក​កាំភ្លើងខ្លីលីគំរាមបាញ់ម្ចាស់ហាង។
តាម​ប្រភពពី​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល ក៏ប៉ុន្តែ​បាន​ត្រូវគេ​ស្គាល់​ថា ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ពាក់ផ្កាយ១ បានជិះរថយន្ត ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2-7119 បាន​ចូលទៅ​ហាង​ផឹកស៊ី ដែលមាន​យីហោ វិមានព្រិល។​លុះពេលស្រវឹងស្រឿងៗ បុរស​ម្នាក់​នោះ បាន​សុំ​ស្នេហ៍ ពី​ម្ចាស់​ហាង ក៏ប៉ុន្តែ​ស្ត្រី​ម្ចាស់​ហាង មានប្រតិកម្ម ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់ខ្លួន បង្ក​ឱ្យ​បុរស​នោះ មាន​ភាពអាម៉ាស់ និង​ខឹងសម្បារ​យ៉ាងខ្លាំង ដោយសារ​ការ​ចែចង់ សុំ​ស្នេហ៍​មិនបាន ហើយក៏​ស្រាប់តែ​ផ្ទុះ​ហិង្សា ជាមួយ​ម្ចាស់​ហាង មួយ​ប្រាវ រួច​ក៏​បើករថយន្ត ចេញ​បាត់ទៅ។លុះមួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជនបង្កបើករថយន្ត មក​ហាង​ផឹកស៊ី វិមាន​ព្រិល វិញ និង​បាន​ដក​កាំភ្លើង គំរាម​បាញ់ តែត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យជួយ​ធ្វើ​អន្តរាគមន៍​។ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែង​ភ្លាមៗ តែ​ជនបង្ក បាន​ឡើង​រថយន្ត បើក​គេចចេញ ពី​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច ដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែលជា​ខ្មាន់កាំភ្លើង​នោះបាន ហើយ​ក៏បាន​នាំខ្លួន មកកាន់​អធិការដ្ឋាន ខណ្ឌចំការមន​វិញ​។​
ក្រោយពេលបញ្ជូនជនបង្កនេះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឲ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕

Filed in: សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.