សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៤ រូបត្រូវបានព្រះមហាក្សត្រ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ


​ភ្នំពេញ ៖ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​ចំនួន​៤​រូប ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡាយព្រះហស្តលេខា​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ។​
​យោងតាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨២០/៨៦៧ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បាន​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ ដល់​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ក្រសួងមហាផ្ទៃ រួមមាន ៖

១-​ឧ​ត្ត​ម​សេនីយ៍​ត្រី សម្បត្តិ សុធា​រដ្ឋ អត្តលេខ ០៣៦១៤ ស្នងការ​នគរបាល​ខេត្ត​កែប​
២-​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត អត្តលេខ​៥៣៨៤៩ ស្នងការ​នគរបាល​ខេត្តកណ្តាល​
៣-​ឧ​ត្ត​ម​សេនីយ៍​ត្រី អូត ស៊ី​វុត្ថា អត្តលេខ ៥៧២៨២ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​
៤-​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ អត្តលេខ ៦៨២៣៩ ស្នងការ​នគរបាល​ខេត្តព្រៃវែង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.