សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំង !


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំងឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ ។
ការលើកឡើងបែបនេះក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ សីហានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា លោកមិនមានកង្វល់ខ្លាំងទេ ជុំវិញបញ្ហាព័ត៌មាន ក្លែងក្លាយ ហើយក៏មិនអាចយកអ្នក សរសេរព័ត៌មានក្លែងក្លាយទាំងអស់ ទៅដាក់ទោសបានដែរ សំខាន់បំផុត គឺស្ថាប័នដែលរង នូវព័ត៌មានមិនពិតទាំងអស់នោះ មិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស ។
ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា «មន្ត្រីគឺចៀសដាច់ខាត ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលកន្លែងហ្នឹង ត្រូវមើលថា គេសរសេរហ្នឹងវាពិតទេ ហើយវាពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េចវាជាការសំខាន់ មិនមែនរឿង គ្រាន់តែស្វ័យប្រវត្តិភ្លាម នរណាសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង ជួនកាលប្រឆាំងខ្លះគេនិយាយត្រូវដែរ» ។
ឯកឧត្តម ខៀវ កាញារីទ្ធបន្តថា”ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែទី១ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុតហើយទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែតអោយសោះ បើខឹងគឺចាញ់អ្នកការសែតហើយ”។

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.