សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

វិធានការបន្ទាន់! សម្ដេច ហ៊ុន សែន ឱ្យរៀបចំព្យាបាលអ្នកជំងឺកូវីដស្រាលៗ នៅផ្ទះ ករណីអ្នកជំងឺកាន់តែកើនឡើង

នាព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញសារបន្ទាន់ទាំងព្រឹកព្រលឹមនូវការស្នើឱ្យមានការរៀបចំឲ្យបានរួចរាល់ជាស្រេចនូវការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលៗ នៅតាមផ្ទះ ប្រសិនបើស្ថានភាពកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំង អ្នកជំងឺមានការកើនឡើងកាន់តែច្រើន។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វាមិនគ្រប់ដែរ»។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា៖ «អ៊ីចឹងវិធីដោះស្រាយគឺមានតែទុកអ្នកដែលមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាល​នៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច២។ ចំណុចទីមួយ ទុកនៅតាមផ្ទះ អ្នកនោះមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាល​បាន ប៉ុន្តែបើអ្នកនោះមានជំងឺធ្ងន់ យើងមិនអាចទុកនៅតាមផ្ទះទេ ត្រូវយកមកកាន់មន្ទីរពេទ្យ។ មួយទៀត បើផ្ទះរបស់គេមានទំហំតូច ដែលអាចឆ្លងរាលដាលដល់ទៅ ក្រុមគ្រួសារ ត្រូវទៅយកគាត់មកកាន់មន្ទីរពេទ្យដែរ។ ខ្ញុំគិតថា យ៉ាងហោចណាស់​ យើងមាន ៥០% នៃអ្នកជំងឺ​ដែលមាន​លទ្ធភាព​ព្យាបាល​នៅតាមផ្ទះ ហើយ​ក៏ចង់ព្យាបាល​នៅតាមផ្ទះដែរ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

© 5588 កម្ពុជា​ស្ថាបនា ធីវី | KSN TV Online. All rights reserved. XHTML / CSS Valid.
Proudly designed by Theme Junkie.