សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី “បើកលេងក្នុងកាស៊ីណូ ភូមិយើង” ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ចមិន ហ៊ានបង្ក្រាប !

ខេត្ត​ត្បូងឃ្មុំ​៖ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី នៅក្នុង(កាស៊ីណូ ភូមិយើង) ដែលស្ថិតក្នុងភូមិអន្លុងជ្រៃ ឃុំ កក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបើកដំណើរការលេងល្បែងជល់ មាន់ បៀ អាប៉ោង យូគី នឹងហ្គេមបាញ់ត្រីមានលក្ខណៈទ្រង់ទ្រាយធំបើកចំហរឲ្យប្រជាពលរដ្ឋខ្មែរចូលទៅ លេងយ៉ាងគគ្រឹកគគ្រេងមិនរំខានអាជ្ញាធរនិងសមត្ថកិច្ច មិនខ្វល់ការរីករាលដាលឆ្លងនៃជំងឺកូវីដ ១៩ ឡើយ ហើយក្រុមអ្នកញៀនល្បែងទាំងនោះបានចូលលេងយ៉ាងច្រើនមាន​ទាំងម៉ូតូ​ឡាន​សេរីទំនើបៗរាប់រយ​គ្រឿងដោយគ្មាន​ការ​ភយ័ក្លាចការបង្កា​ប​របស់​សមត្ថកិច្ច​និងអាជ្ញាធរនោះទេ។

ចំណែក មាន់ជល់មានការភ្នាល់ចាប់ពី ១០០០ ដុល្លារហូតដល់៥០០០ ដុល្លារសម្រាប់ពិសេសគឺថ្ងៃសៅរ៍នឹង ថ្ងៃ អាទិត្យ រីឯថ្ងៃធម្មតាដើមផាន់ចាប់ ពី៥០ ម៉ឺន ១លាន ២លាន បើ អាប៉ាងមានការចាក់រាប់លាន ពេញៗហាន់តោតែម្តងនិយាយពីយូគី វិញក៏ចាក់វាល់ លានផងដែរសម្រាប់អ្នកញៀនល្បែងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត ដូចជាមិនអើពើក្នុងការបង្ក្រាប​អ្វីឡើយ ខណៈ (កាសុីណូ ភូមិយើង) មួយកន្លែងនេះកំពុងបើកឲ្យពង្វក់ប្រជាពលរដ្ឋខ្មែរចូលលេងគគ្រឹក គគ្រេងគ្មានហាមឃាត់ដូច្នេះគេសង្ស័យ ថា (កាសុីណូ ភូមិយើង)បើកឲ្យប្រជា ជនខ្មែរចូលនេះមានខ្នងបង្អែករឹង មាំនៅពីក្រោយហើយទើបសមត្ថកិច្ចមិនហ៊ានប៉ះពាល់ធ្វើមិនដឹងមិនឮបែបនេះ ។សូមបញ្ជាក់ថាសង្វៀនមាន់ជល់ បៀ អាប៉ោង យូគីនិងហ្គេមបាញ់ត្រីនៅក្នុង(កាសុីណូភូមិយើង)ស្ថិតនៅក្នុង ភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញា ក្រែក ខេត្តត្បូង ឃ្មុំ ដែលបើកចំហរឲ្យខ្មែរចូលលេងគគ្រឹកគគ្រងយ៉ាងអានា ធិបត្តេយ្យមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននោះបើកចំហរឲ្យប្រជាជនខ្មែរចូលលេងរាងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានមានការព្រួយ បារម្ភភ័យខ្លាចយ៉ាងខ្លាំងចំពោះ(កាស៊ីណូភូមិយើង)មួយកន្លែងនេះដែល បើកចំហរ ឲ្យខ្មែរចូលលេងដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះទេ ហើយសូមសំណូមពរដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តាពិនិត្យ(កាសុីណូភូមិយើង) ខាងលើនេះបើកឲ្យប្រជាជនខ្មែរចូលលេងរាល់នេះផងទាន។

ដែលបញ្ហានេះ លោក ជាម សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូង ឃ្មុំនិងលោក ប៉ែន រត្ន័ ស្នងការ​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ បើពិតមិនបានជាប់ពាក់ព័ន្ធផលប្រយោជន៍នោះទេ គួរចុះពិនិត្យចាត់វិធានការ​បង្រ្កាប(កាស៊ីណូភូមិយើង) ដែលបើកចំហរឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយគ្មានការ ហាមឃាត់នោះឲ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៩ ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តន៍ស្របតាបបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងស្របតាមបទបញ្ជារបស់សម្ដេចក្រឡា ហោម ស ខេង ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.