សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំឱ្យមានការធ្វេសប្រហែសឱ្យសោះចំពោះជំងឺឆ្លងកូវីត១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ក្រោយមានករណីនាំចូលជំងឺកូវីដ១៩ ពីប្រទេសអារ៉ាប៊ីសាអូឌីតចំនួន១៥នាក់ទៀត។
តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ សំខាន់នៅពេលនេះ សូមបង ប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឱ្យសោះ។ ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ១៥នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់ឱ្យព្យាបាលជាបន្ទាន់»។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រជាពលរដ្ឋកុំធ្វេស ប្រហែសឱ្យសោះ ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់ កុលជាប្រចាំ ហើយត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ។
«ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការជាពិសេសមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ជែលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នក ជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបង ប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការ ណែនាំរបស់ក្រសួងសខាភិបា លឱ្យបានខ្ជាប់ខ្ជួន»។
សម្តេចតេជោ ក៏បានជូនពរបង ប្អូនធ្វើដំណើរមានសុខសុវត្ថិភា ពនឹងចៀសផុតពីជំងឺឆ្លងកូវីដ- ១៩ទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្រសួងសុខាភិ បាល បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀតជាករណីនាំចូល។ បុរសទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាល ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧:២៥ នាទីល្ងាច។ការវិភាគវត្ថុសំណា កដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ រហូតដល់ព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់បានព្យាបាល ជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.