សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយ​នគរបាល​ជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិ​ជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីបំពាក់ឋានន្តរស័ក្តិនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គលេខាធិការរង ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ចំណុះអគ្គលេខាធិការដ្ឋាន និងមន្រ្តីនគរបាលជាតិជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និង​ជំនួយការ តំណាងឲ្យនាយនគរបាលជាតិជាន់ ខ្ពស់ដែលទទួលបានការតម្លើង​ឋានន្តរ​ស័ក្តិទាំងអស់នាពេលនេះ បានមានប្រសាសន៍ថ្លែងអំ ណរគុណដល់រាជរដ្ឋាភិបាល និង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់​ដឹកនាំក្រសួង ដែលបានផ្ដល់ទំនុកចិត្ត និងភាពជឿជាក់មក ដល់យើងខ្ញុំទាំងអស់។ ព្រមជាមួយគ្នានេះ ឯគឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ តំណាងឲ្យនាយនគរបាលជាតិ​ជាន់​ខ្ពស់ទាំងអស់ ក៏បានប្ដេជ្ញា​ចិត្តនឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតី យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន ឲ្យកាន់តែ​ល្អប្រសើរ និងសកម្មបន្ថែមទៀតផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ការទទួលបានការតម្លើងឋានន្តរស័ក្តិនាពេលនេះ គឺបានមកពីការតស៊ូ កា រប្រឡូកជាក់ស្ដែង និងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយការបំពាក់​ឋានន្តរ​ស័ក្តិនេះ គឺជាលទ្ធផលថ្មីថែមទៀតសម្រាប់​អគ្គលេខាធិការដ្ឋានទាំងមូល ដែលបានរួមចំណែក​បម្រើកិច្ចការងារជាច្រើនឆ្នាំ ស្របតាមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចក្រឡាហោម។ ព្រមជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំ និងផ្ដាំផ្ញើដល់នាយនគរបាលជាតិ​ជាន់ខ្ពស់ដែលទទួលបានការបំពាក់ឋានន្តរស័ក្តិនាពេលនេះ ឲ្យបន្តខិតខំប្រឹងប្រែង ក្នុងការ​អនុវត្តនូវភារកិច្ច តួនាទី និងការងាររបស់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនតទៅទៀត។

សូមជម្រាបជូនថា នាយនគរបាលជាតិជាន់ខ្ពស់ចំនួន ០២រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់​ជា​ឧត្តមសេនីយ៍ឯក, នាយនគរបាលជាតិជាន់ខ្ពស់ចំនួន ០៩រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជា​ឧត្តមសេនីយ៍ទោ, នាយនគរបាលជាតិជាន់ខ្ពស់ចំនួន១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជា​ឧត្តមសេនីយ៍ត្រី, និងនាយនគរបាលជាតិជាន់ខ្ពស់ចំនួន ១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់​ជាវរសេនីយ៍ឯក៕ កញ្ញា

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.