សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កិច្ចប្រជុំប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២០ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

នៅថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី០១ ក្នុងឆ្នាំ២០២០។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរដល់មន្រ្តីដែលបានខិតខំអនុវត្តការងារកន្លងមក និងជម្រុញមន្រ្តីទាំងអស់ឱ្យខិតខំបន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើឡើង។

តាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆមាសទី០១ ឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ០៩៤ ៣៩៧ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ២៨១ ២៤៤ គ្រឿង ស្មើនឹង ២៥.៧០% ដែលក្នុងនោះ៖
– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ២៧៩ ៤៧៨គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ២៧គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ១ ១៦៦គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៥៧៣គ្រឿង
ក្នុងកិច្ចប្រជុំក៏បានលើកឡើងពីទិសដៅការងារដែលត្រូវអនុវត្តក្នុងឆមាសបន្ទាប់ដូចជា ការបង្កើតទីតាំងស្ថានីយថ្មី ការរុះរើ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។

គួរបញ្ជាក់ថា នេះជាឆមាសដំបូងនៃការអនុវត្តការងាររបស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើកំណែទម្រង់សមាសភាពមន្ត្រីដោយផ្អែកតាមអនុក្រិត្យលេខ ១៤១អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.