សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បើកលេងមិន ខ្វល់និងសារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺឆ្លងកូវីដ១៩ !

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភព លោកនៅតែអំពាវនាវដល់សាធារណជននៅកម្ពុជាត្រូវប្រុងប្រយ័ត្ននិងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវការណែ នាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងបរិបទប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅកម្ពុជាដូចជា អនាម័យលាងដៃស្អាត អាកុលពាក់ម៉ាស់ (ករណីចាំបាច់)គឺគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចៀសវាងការ រៀបចំកម្មវិធីផឹកសុីដែលមានគ្នាច្រើន។

ពោលគឺសាធារណជនកម្ពុជាត្រូវតែបន្តប្រុង ប្រយ័ត្នទៅ ទៀតបើពុំនោះទេកម្ពុជាអាចនិងរងនូវការវាយប្រហារដោយជំងឺកូវីដ១៩ ដែលជា រលកខ្លាំងខ្លាជាងពេលមុន។

បើទោះបីមានបំរាមយ៉ាងណាក៍ដោយក៍លោក បូរ បើកសង្វៀនមាន់ជល់ បៀ អាប៉ោងបើកលេងយ៉ាងគឃ្លើនមិនថា ថ្នាក់ព្រះឥន ដាក់បំរាមឬចេញសេចក្តីប្រកាស នោះទេ។លោក បូរ បើកសង្វៀន ជល់មាន់ បៀ អាប៉ោង ទ្រង់ទ្រាយធំនៅចំណុចដីឡូតិ៍ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យនៅតែបើកដំណើរការយ៉ាង គគ្រឹក គគ្រេងពពាក់ពពូនអានាធិបត្តេយ្យពេញបន្ទុកព្រោះសមត្ថកិច្ចនិងអាជ្ញាធរមិនចាត់វិធានការបង្រ្កាបនោះទេល្មើសសារាចរ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចៀសការជួបជុំ គ្នាដើម្បីការពារនៃការរីករាលដាលជំងឺកូវីដ ១៩ ។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមាន ជ័យនិងលោក ម៉េង វិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យកំពុងបណ្តែ តបណ្ដោយឲ្យលោក បូរបើកសង្វៀនល្បែងសុីសងខុសច្បាប់ នៅភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យយ៉ាងរលូនបើសិនគ្មានការឃុបឃិតបើកភ្លើងខៀវពីសំណាក់អាជ្ញាធរសមត្ថកិច្ចនិងកម្លាំងជំនាញពាក់ព័ន្ធពុក រលួយទេនោះគឺលោក បូរមិនអាចបើកសង្វៀនជល់ មាន់ បៀ អាប៉ោងនៅចំណុចខាងលើតាមអំពើចិត្តបានឡើយ។

យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា ក្នុងមួយថ្ងៃៗគេឃើញមានក្រុមអ្នកញៀនល្បែងជិះម៉ូតូនិងឡានទំនើបៗរាប់រយគ្រឿងយកផ្ញើរតាម ហាងកាហ្វេផ្ទះចាប់ហួយហើយចូលទៅ លេងល្បែងក្នុងសង្វៀន មាន់ជល់ បៀ អាប៉ោង លេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារឯណ្ណោះក្នុងមួយថ្ងៃៗជាពិ សេសអាប៉ោងសុីគ្នាល្បី ល្បាញនៅក្នុងដីឡូតិ៍ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ១៩នោះទេ។

បើយោងតាមប្រភពប្រជាពលរដ្ឋរស់នៅក្បែរសង្វៀនបានបន្តឲ្យដឹងថា ចាប់តាំង ពីលោក បូរ នេះមកបើកជល់មាន់ បៀ អាប៉ោងនៅមូលដ្ឋាននោះមកគឺអំពើចោរកម្មចោរលួច ឆក់ ប្លន់ និងអំពើហិង្សាគ្រួសារផ្សេងៗកើតឡើងគួរឲ្យកត់ សម្គល់។

ដែលបញ្ហាសង្វៀនល្បែងសុីសង ខាងលើគេសង្ស័យថា មន្ត្រីធំៗមួយចំនួនជាប់ ពាក់ព័ន្ធជាពិសេសសមត្ថ កិច្ចនិងអាជ្ញាធរមូលដ្ឋាន ខណ្ឌ ក្រុង ទទួលបានផលប្រយោជន៍ ពីឈ្មោះ បូរ ប្រ ចាំខែហើយទើបបណ្តោយឲ្យបុគ្គលម្នាក់ នេះបើកល្បែងស៊ីសងខុស ច្បាប់បំពុលដល់សន្តិសុខសង្គម។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យមើលមន្ត្រីថ្នាក់ក្រោមរបស់លោកផងទាន។

ករណីវង់ល្បែងសុីសងខាងនេះដែរ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទំនងមានជាប់ពាក់ពន្ធ័ បើពិតមិនជាប់ពាក់ព័ន្ធផលប្រយោជន៍នោះទេ គួរចាត់វិធានការបង្រ្កាបសង្វៀនជល់មាន់ បៀ អា ប៉ោងរបស់លោក បូរ ឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តន៍ស្រប តាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង ផងទាន៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.