សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃយកដ្ឋានអន្តោប្រវេសន៍ អនុញ្ញាតឲ្យប្រធានសមាគមន៍វៀតណាមប្រចាំប្រទេសកម្ពុជា និងសមាជិកចូលជួបសម្ដែងការគួរសម

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកប្រធានសមាគម​វៀតណាម ប្រចាំនៅប្រទេសកម្ពុជា និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំ​នេះ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​អគ្គនាយក បានវាយតម្លៃខ្ពស់ ចំពោះសមាគមដែលបានជួយបង្កលក្ខណៈ​ងាយស្រួល​ ក្នុងការចូលរួម​ អនុវត្តច្បាប់របស់កម្ពុជា។
ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គនាយក​ ក៏បានពិភាក្សាលេីបញ្ហាប្រឈមមួយចំនួន ដែលពលរដ្ឋវៀតណាមស្នាក់នៅប្រទេសកម្ពុជាកំពុងជួបប្រទះ​។
នៅទីបញ្ចប់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានស្នេីឲ្យលោកប្រធាន​សមាគម​ និងសមាជិក​ ជួយបន្តខិតខំផ្សព្វផ្សាយ ដល់ពលរដ្ឋវៀតណាមទាំងអស់​ ឲ្យបន្តគោរពច្បាប់របស់ប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ​ ជាពិសេសសូុមជូនដំណឹងដល់​ ពលរដ្ឋវៀតណាមដែលកាន់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍​ អស់សុពលភាព​ សូមអញ្ជេីញមកបន្តសុពលភាព​ និងកូនៗដែលគ្រប់អាយុ​ សូមអញ្ជេីញមកដាក់ពាក្យស្នេីសុំប័ណ្ណស្នាក់នៅ ឲ្យបានគ្រប់ៗគ្នា​។

ក្នុងជំនួបនេះដែរ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានសមាគម ក៏បាននាំមកនូវ ម៉ាស ទឹកលាងដៃ អាល់កុល និងឧបករណ៍មួយចំនួន ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.