សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ធ្វើបទបង្ហាញ គម្រោងអភិវឌ្ឍន៍ប្លង់មេ នៃទីក្រុង រាម លើផ្ទៃដី ៨៣៤ ហិកតា

ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន ខានូពី អ៊ែន ឌីវេឡុបម៉ឺន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) បានធ្វើបទបង្ហាញគម្រោងអភិវឌ្ឍន៍ប្លង់មេ នៃទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញក្នុងខេត្តផងដែរ។
តំណាងក្រុមហ៊ុន ខានូពី អ៊ែន ឌីវេឡុបម៉ឺន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) បានបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍ប្លង់មេ ក្រុងរាមលើផ្ទៃដី ៨៣៤ហិកតា។គម្រោងនេះត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ ពាន់លានដុល្លារ ដែលនឹងក្លាយ ជាតំបន់ដែលមានសក្តានុពលធំបំផុតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍បែបតំរូតាមទស្សនទាន “ស្អាត” ។ គម្រោងអភិវឌ្ឍក្រុងរាមចែកជាបីជំហាន ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥ ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥ ក្នុងនោះ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង សំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំ សាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។ គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ ស្អាតពីរកន្លែងដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជន ចេញចូលប្រើប្រាស់ តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខានូពី អ៊ែន ឌីវេឡុបម៉ឺន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) ដែលបានធ្វើបទបង្ហាញគម្រោងប្លង់សាងសង់ក្រុងរាម និងសុំឱ្យសិក្សាបានលឿនឆាប់ចប់កាន់តែល្អ ដើម្បីលើកជាប៉ាណូទីតាំងបង្ហាញសាធារណជន និងស្នើឱ្យក្រុមហ៊ុនរៀបចំសិក្ខាសាលាដាក់បង្ហាញប្លង់មេរបស់ខ្លួនដល់គណៈវិស្វករ ដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់កែលម្អបន្ថែម ធ្វើគម្រោងប្លង់មេនេះកាន់តែល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.