សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិមិន្ទអញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហត្បត៍៦រោចខែជេស្ឋឆ្នាំជូតទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេម
រភូមិន្ទ អញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះ មានការចូលរួមផងដែរពីសំណាក់ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ ព្រមទាំងថ្នាក់ដឹកនាំ នាយកស្ថាប័ន នាយទាហាន ជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការបញ្ចុះបឋមសិលាសាងសង់សួនខឿនការពារជាតិថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះនាពេលកន្លងមក ជាពិសេសរួមចំណែកលើកស្ទួយសោភ័ណ្ឌភាព និងកំណើនភ្ញៀវទេសចរណ៍ឲ្យមកទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព កាន់តែច្រើនកុះករថែមទៀតនាថ្ងៃអនាគត។ ម្យ៉ាងទៀត ការសាងសង់សួនខឿនការពារជាតិនេះក៏ជាការចូលរួមកសាងកេរ្តិ៍មរតក ដែលជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់រក្សាទុកជូនកូនខ្មែរជំនាន់ក្រោយឲ្យចងចាំពីគុណបំណាច់ដ៍វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានរបស់ស្ថាបនិកនយោបាយឈ្នះឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ស្វែងរកសន្តិភាពដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។
ដោយមើលឃើញពីវីរភាពរបស់សម្តេចតេជោ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើថា «យើងទាំងអស់គ្នាការពារឲ្យបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៍ដោយ បើបាត់សន្តិភាពយើងនឹងវិលចូលទៅរកប្រវត្តិសាស្ត្រដើមវិញ»។
នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់កងយោធពលខេមរភូមិន្ទ ជានិច្ចកាលត្រូវចងចាំ ដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាមិនឲ្យមានសង្រ្គាម មានសន្តិភាព និង មានការអភិវឌ្ឍន៍។ ទន្ទឹមនេះ ត្រូវគោរពការដឹកនាំ និងអនុវត្តឲ្យបានដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និង ប្រឆាំងដាច់ខាតចំពោះពួកអគតិណា ដែលមានគំនិតចង់បំផ្លាញប្រទេសជាតិកម្ពុជាឲ្យទៅរងគ្រោះមហន្តរាយក្នុងភ្នក់ភ្លើងសង្រ្គាមសារជាថ្មីនោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.