សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កម្លាំងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ ស្រុកគងពិសី និងស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ សណន របស់ក្រសួងមហាផ្ទៃ និងណែនាំដល់ម្ចាស់
ឬតំណាងក្រុមហ៊ុន ឲ្យចេះបង្កើតប្រព័ន្ធគ្រប់គ្រងជនបរទេស (FPCS) បានចំនួន ០៤គោលដៅ។

ក្នុងការចុះផ្សព្វផ្សាយទាំង ០៤គោលដៅនេះ មាន ១-ក្រុមហ៊ុន GRANDA INTERNATIONAL STEEL CO.,LTD (ស្លរដែក) ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានជនបរទេសស្នាក់នៅចំនួន ៣៦នាក់ ស្រី ០២នាក់ សញ្ជាតិ ចិន, ២-​ក្រុមហ៊ុន យី​ហ្គ័ង​ អុីនធេីណេសិនណល (ផលិត​ស្បែក​ជើង​) ស្ថិត​នៅភូមិ​ព្រៃ​ពង្រ​ ឃុំ​រកាកោះ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​
មានជនបរទេស​កំពុងស្នាក់នៅចំនួន​ ១៨នាក់​ ស្រី​ ០៥នាក់​ សញ្ជាតិ ចិន, ៣-ក្រុមហ៊ុន ហ្សុងធាន ហ្សៃសេង អេននើជី ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនបរទេសកំពុងស្នាក់នៅចំនួន ០៤នាក់ សញ្ជាតិ ចិន និង៤-ក្រុមហ៊ុន ផលិតដាំណាប់ស្វាយ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនបរទេសកំពុងស្នាក់នៅចំនួន ០៣នាក់ សញ្ជាតិ ចិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.