ខេត្តកំពង់ចាម ៖ យោងតាមប្រភពរាយការណ៍ពីប្រជា ពលរដ្ឋថ្មីៗនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននៅក្នុង ភូមិទើត ឃុំឃ្លើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានបើកសង្វៀនជល់មាន់បៀ អាប៉ោង ក្នុងចំការស្វា យចន្ទី និង ល្បែងជាច្រើនប្រភេទបើកលេងគគ្រឹក គគ្រេងយ៉ាងអានាធិបតេយ្យ ដោយមិនខ្លាចអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមកបង្ក្រាបឡើយ ដែលធ្វើឲ្យខេត្តមួយនេះ ល្បីល្បាញខាងបង្កើតសង្វៀនល្បែងស៊ីសងដែលកំពុងរីករាល ដាលយ៉ាងពេញបន្ទុក តាមស្រុកមួយចំនួនដូចជាក្នុងស្រុកស្ទឹងត្រង់ សង្វៀនជល់មាន់យូរឆ្នាំមកហើយ! ដែលបញ្ហានេះហើយនាំឲ្យ កើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជា៖អំពើចោរកម្មចោរលួយឆក់ប្លន់និងអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែក ចាយនិងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន ។
ដូច្នេះការបង្រា្កបល្បែងស៊ី សងគឺជាចំណុចមួយដ៏ក្ដៅគគុកស្របតាលគោលនយោបា យភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចដែលរាជរដ្ឋាភិបាលដាក់ ចេញឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយក ចិត្តទុកដាក់អនុវត្តន៍ទប់ ស្កាត់និងបង្ក្រាបប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ប៉ុន្តែបច្ចុប្បន្ននេះ នៅតាមបណ្ដាស្រុកខេត្តមួយចំនួនពិសេសសង្វៀនជល់មាន់បៀអាប៉ោងក្នុងចំការស្វាយ ចន្ទីនេះកំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាមហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាបនោះទេ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យម្ចាស់សង្វៀនល្បែងស៊ីសងធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពបន្តថា ជាក់ស្ដែងសង្វៀន ជល់មាន់ បៀអាប៉ោងក្នុងចំការស្វាយចន្ទីដែលស្ថិតក្នុងភូមិទើត ឃុំឃ្លើន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងដុះស្លែមកហើយ ដោយមិនរំខានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានឡើយ ។ កាលកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេសសូមបញ្ចៀ សការជួបជំុគ្នាដើម្បីទប់ ស្កាត់ការពារនៃការរីករាល ដាលជំងឺកូវីដ១៩។
ប្រភពពីក្រុមញៀនល្បែង មាន់ជល់បៀអាប៉ោងបានបង្ហើបឲ្យដឹងថា សង្វៀនជល់មាន់ចំការស្វាយចន្ទីនេះ បើកលេងភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់ពាន់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗហើយហ៊ោកញ្ជ្រៀវត្រហឹងកង រំពងមិនរំខានដល់សមត្ថ កិច្ចអាជ្ញាធរមូលដ្ឋានឃុំស្រុក ខេត្តឡើយ។
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើសូមសំណូមពរដល់លោកនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាចាត់ វិធានការបង្ក្រាបសង្វៀនល្បែងស៊ីសងនេះផងទាន ! ដែលបញ្ហានេះលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម បើពិត ជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទេ ! គួរមេត្តាចាត់វិធានការបង្ក្រាបសង្វៀ នជល់មាន់បៀអាប៉ោងនេះផងស្រមតាមបទបញ្ជារ ប្រមុខរដ្ឋាភិបាលនិងបទ បញ្ជាររបស់សម្តេចក្រឡាហោ ស ខេង ជាបន្ទាន់ផងទាន ។
ថ្មីៗប្រភពរាយកា រណ៍មកថា សង្វៀនជល់ មាន់បៀ អាប៉ោងដ៍ធំមួយនេះបើកលេង ក្នុងចំការស្វាយចន្ទីមិនខ្លាចការបង្ក្រាបនោះ គឺគេអាងខ្នងបង្អែកលោកធំម្នាក់នៅពី ក្រោយចំជួយជ្រុំជ្រែង៕