សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់ បើក​លេង​ទៀតហើយនៅ​សង្កាត់​ស្ទឹងមានជ័យ (៣ ) បាន​យ៉ាង​រលូន​សមត្ថកិច្ចសម្ងំស្ងៀម ទំនងបានសំណែនអស់ហើយ!!!

ភ្នំពេញ​៖ សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង បើក​លេង​នៅវិថីឧកញ៉ាឌួង​ងៀប​ (II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័​ដោយស័​ង្ក​សីពណ៌​ខៀវ បើចូល​ពី​ផ្លូវវេង​ស្រេង​តាម​ការរាស់​សាំង​តេលា និង​ការ​រាស់​សាំង​តូ​តាល់ ចូល​ប្រហែល​១០០​ម៉ែត្រ​នៅ​ខាងស្ដាំ​ដៃ ម្ដុំ អតីត​កន្លែង​ទិញ​ប្រេងសាំង​ប្រេងម៉ាស៊ូត​ប៊ីដុង​មាន​ច្រកទ្វារ​ចំហៀងតូច​មួយ​សម្រាប​បើក​ចេញ​ចូល​នៅជាប់​ផ្លូវ​។​

​ប្រភព​បន្តថា វង់ល្បែង​នេះ​មាន​ភាគហ៊ុន​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ជា​ខ្នងបង្អែក​ចាំការពារនិង​ផ្ដល់​ព័ត៌មាន​ដើម្បី​ឲ្យ​ពួកគេ​ចលត័​ពី​វិថីឧកញ៉ាឌួង​ងៀប(II)ទៅ​វិថីឧកញ៉ាឌួង​ងៀប​(III)បើ​មាន​សភាព​ប្រែប្រួល​ប្ដូរ​ទីតាំង ទោះ​ប្ដូរ​ក៏​ពួក​មេបន​ល្បែង​នេះ​មិន​ចោល​ទីតាំង​ទាំ​ពី​នេះ​ដែរ​) ទីតាំង​ត្រពាំង​ឈូក​ដើមកា​ស្យា ក្បែរ​ដើម ត្នោត​ខាងក្រោយ ជាប់​នឹង​របង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​ចូល​តាម​វិថីឧកញ៉ាឌួង ងៀប(III)ខាងកើត​ឈាង​ខាងត្បូង​វត្ត​អង្គ​តា​ម៉ិញ​ញ​ខាងក្រោយក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍ ​បាន​បើក​ដំណើរការ​លេង​យ៉ាង​ទ្រហឹងអឺងកង​ជា​យូរ​ឆ្នាំ​មកហើយ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ឬ​សមត្ថកិច្ច​ខាង​ក្រសួង និង​កម្លាំង​អន្តរាគមន៍​ក្រុង ចុះ​មក​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាបបាន​ម្តងណា​ឡើយ ។

​ជាក់ស្តែង​គេ​ឃើញ​ក្រុម​អ្នកញៀន ជល់​មាន់​បៀ​អាប៉ោង​បាន​ណាត់​ជួប​គ្នា​ភ្នាល់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​អ្នក​ស្ពាយ​កន្ត្រក​មាន់​ជល់​ចុះ​ពី​លើ​រថយន្ត​និង​ម៉ូតូ​ហើយ​ចត​ផ្ញើរ​នៅ​ម្តុំ​ទីតាំង​នោះ​ផង​ដែរ​។​

​គេ​ឃើញ​មាន​សកម្មភាព ក្រុម​អ្នក​ញៀន​ល្បែង ស៊ីសង​ភ្នាល់​ជល់​មាន់​. បៀ​រ​.​អាប៉ោង​បានមក​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ពពូន​មក​ភ្នាល់​លេង​ដាក់​លុយ​ម៉ា​សេរី​ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ឡើយ ។ ពិសេស​ជាង​នេះ​គេ​ឃើញ​សមត្ថកិច្ច​មួយចំនួន​ទៅ​ទទួល​លាភ សក្ការៈ​ផលប្រយោជន៍​ពី​មេបន​ល្បែង​ទើប​មិន​បង្ក្រាប​សង្វៀន​ជល់ មាន់​បៀរ​.​អាប៉ោង​មួយកន្លែង​នេះ​។​

​ប្រជាពលរដ្ឋ​រិះគន់​ថា​ចាប់តាំងពី​លោក​ពេជ្រ​កែវ​មុនី​ឡើងកាន់តំណែង​ជា​ចៅហ្វាយ ខណ្ឌ​មាន ជ័យ និង​លោក ម៉េង វិមាន​ដា​រ៉ា​អធិការ​ខណ្ឌ មក គឺ​សង្វៀន​ជល់​មាន់​បៀ​រ​.​អាប៉ោង​ចំណុច​តំបន់ស​ដែល​ស្ថិតក្នុង​ភូមិ​ដំណាក់​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​ជាប់​នឹង​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ផ្តើមចេញ​ពី​មេ​សង្វៀន​អត់​ច្បាប់​ឈ្មោះ​ម៉ាប់​និង​អា​ខេ​សាន់​ដែល បាន​លួច​បើក លេង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដោយ​ចង​តង់​ធ្វើ​រោង​សង្វៀន​បាន​បើក​លេង ជា​រៀងរាល់ ថ្ងៃ​តាំងពី ១១ ​ព្រឹក​ដល់​ល្ងាច​ ។ គេមិន​ដែល​ឃើញ​មាន​កម្លាំង សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​ទៅ​ចាប់​បង្ក្រាប​ម្តងណា​ឡើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សង្វៀនជ​ល់​មាន់បៀរ​អាប៉ោង​បានបង្ហើប​ថា​ រាល់ថ្ងៃ គេ​ឃើញ​តែ​សមត្ថកិច្ច​មក​ប្រមូល​ប្រយោជន៍​ប៉ុណ្ណោះ​។​

​តាម​សេចក្ដីរាយការណ៍​ពី​កន្លែង​សង្វៀន​ជល់​មាន់​ខាងលើ មាន​ល្បែង គ្រប់​ប្រភេទ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​មាន​មាន់​ជល់​រាប់សិប​គូរ​ភ្នាល់​ចាក់​លុយ​ច្រើនៗ​ណាស់​យក​ឈ្នះ​ចាញ់​ស៊ីសង​គ្នា​ហ៊ោ​កញ្ចៀវ​ទ្រហឹង​អឺងកង និង​មាន​បៀរ​អាប៉ោង​លេង​គាបស៊ី​គ្នា​យ៉ាង​សាហាវ​កំពុង​ល្បីល្បាញ​កក្រើក​ពេញ​សង្វៀន​នៅ​ទីតាំង​ខាងលើនេះ មិន​មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​

​បច្ចុប្បន្ននេះ បទល្មើស​ល្បែងស៊ីសង​និង​សង្វៀន ជល់​មាន់​បៀ​អាប៉ោង​នេះ ជា​រឿង​ក្តៅគគុក ដែល​មិន​អាច​អត់ឱន​ឲ្យបាន​ឡើយ​ក្នុង​នោះ​មាន​ទាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញ ច្រើន​ផ្នែក​ណាស់​ចុះ​ហេតុអ្វី​ក៏​នៅតែ​កើត​មាន​សង្វៀន​ជល់​មាន់​បង្កប់​ដោយ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៀត​នៅក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ​ដែល​បញ្ហា​នេះ​លោក​ឃួង​ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្នងការ​នគរបាល ក្រុង ស ថេត គួរតែមាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប ល្បែងស៊ីសង​ដែល​កំពុងបើក​លេង​យ៉ាង​អនាធិបតេយ្យ ខាងលើ​នេះ​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Proudly designed by Theme Junkie.