សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កិច្ចប្រជុំត្រួតពិនិត្យការងារ បញ្ជូនឯកសារតាមក្រុម ទៅសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

កិច្ចប្រជុំត្រួតពិនិត្យការងារ បញ្ជូនឯកសារតាមក្រុម ទៅសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្

កំពង់ឆ្នាំង៖ នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការបញ្ជូនឯកសារតាមក្រុម ទៅសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ និងលើកទិសដៅអនុវត្តបន្តដល់ក្រុមនីមួយៗ នៅសាលប្រជុំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំ លោកអនុប្រធានមន្ទីរបានផ្ដល់ការណែនាំសំខាន់ៗមួយចំនួន ព្រមទាំងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អោយបានកាន់តែល្អប្រសើរ ស្របតាមទិសដៅរបស់ក្រសួង បន្ទាប់មក លោកក៏បានកោតសរសើរដល់ក្រុុមចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ០៤ក្រុម ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តកន្លងមកទទួលបានលទ្ធផលល្អ។

  1. កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក កែ សុខុម ប្រធានការិយាល័យរដ្ឋបាល, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីGIS និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ១៦ រូប ស្រី ០៥ រូប ៕
Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.