សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ៣០០នាក់ មុនចេញប្រយុទ្ធជាមួយកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃស្អែកនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។
កម្ពុជា ជាដែនដីមួយក្នុងចំណោមដែនដីប្រមាណ១៩៥នៅលើពិភពលោក ដែលបានរងការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ។ មកដែលដល់ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៣ របស់ប្រទេសកម្ពុជា បានរងការរាតត្បាតដោយជំងឺកូវីដ១៩ ហើយមនុស្សសរុប ៨៧នាក់ ស្រី២២នាក់ ប្រុស ៦៥នាក់ បានឆ្លងមេរោគនេះ។ អ្នកឆ្លងនេះរួមមាន៖ ជនជាតិចិន ១នាក់, អង់គ្លេស ៣នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ មានទារកអាយុ៤ខែ១នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំណោមអ្នកឆ្លង ៨៧នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួនពីរនាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស។
មកដល់ពេលបច្ចុប្បន្នកម្ពុជា បាននឹងកំពុងធ្វើសកម្មភាព ព្រមទាំងដាក់ចេញវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.