សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នគរបាលច្រកទ្វារអន្តរជាតិខេត្តបន្ទាយមានជ័យ​និងខេត្តស្រះកែវ បើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយនិងទប់ស្កាត់នៃការរីរាលដាលជំងឺឆ្លងកូវីដ ១៩

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមប្រជុំពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងការឆ្លងដែន រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ (Covid-19) នៅសាលប្រជុំសាខាគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ។
កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពី ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក ជាប់ព្រំដែនថៃទាំង៥ ព្រមទាំងលោកប្រធានមន្ទីរ ការិយាល័យ ស្ថាប័នពាក់ព័ន្ធចំណុះខេត្តសរុបចំនួន ១៥នាក់ រីឯភាគីថៃដឹកនាំដោយ ឯកឧត្ដម វ៉ក់ផាន់ សុវណ្ណនុស អភិបាលខេត្តស្រះកែវ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តស្រះកែវមួយចំនួនទៀត។
ក្នុងកិច្ចពិភាក្សានេះ ភាគីថៃបានជូនដំណឹងមានដូចខាងក្រោម៖
– ត្រូវបានបិទដំណើរចេញ-ចូលប្រទេស របស់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។
– ចំពោះមធ្យោបាយដឹកទំនិញធន់ធំ នៅដំណើរការជាធម្មតា ប៉ុន្តែតម្រូវឲ្យមានអ្នកបើកបរតែម្នាក់គត់។
– អ្នកជំងឺសង្គ្រោះបន្ទាន់ អនុញ្ញាតឲ្យចូលធម្មតា។
– មធ្យោបាយផ្សេងៗ រថយន្តលក្ខណៈគ្រួសារ ម៉តូ រទេះរុញ កម្មករ អាជីវករលក់ដូរក្នងផ្សារ រោង ក្លឿ មិនអនុញ្ញាតឲ្យចេញ-ចូល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.