ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ជូនដល់មន្ត្រីរាជការ ដោយម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០០០០ (ប្រាំម៉ឺន) រៀល រួមមានមន្ត្រីរាជការស៊ីវិល នៃក្រុមនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រី នៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ និងរដ្ឋលេខាធិការ ដែលជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ សមាជិក្រុមការប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី នៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន នៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដូចបានយោងក្នុងអនុក្រឹត្យនេះ។ ចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានជូនប្រាក់ឧបត្ថម្ភនេះ ចំនួន៥០០០០រៀល ក្នុងមួយគ្រួសារ ៕
0
អបអរសាទរ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ !!!
Filed in: ព័ត៌មានជាតិ