ខេត្តព្រះសីហនុ ៖ប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានឲ្យដឹងថា ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទនាំចូលពីក្រៅប្រទេស មានដូចជា សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ឬសម្អាង សម្ភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬទឹកអប់គ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច និងទំនិញជាច្រើនមុខទៀត នៅតែបន្តនាំចូលតាមកំពង់ផែមួយចំនួន ខេត្តព្រះសីហនុ រួមមានកំពង់ផែទំនប់រលកហៅថាផែ លោក សូ ជុងហ៊ួរ កំពង់ផែកែវផុស និងផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច។ ជាពិសេសកំពង់ផែឯកជនគឺមិនត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការតាមកំពង់ផែនីមួយៗត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវនោះទេ? ពេលខ្លះមិនមានការត្រួតពិនិត្យសោះតែម្តង ដោយសារតែពួកឈ្មួញធំៗទាំងនោះ បានទំនាក់ទំនងជាមួយមេៗសមត្ថកិច្ច រួចអស់ទៅហើយមុនចេញពីគោលដៅមួយទៅគោលដៅមួយ ជាពិសេសជាមួយមេគយខេត្ត លោក ទុំ ណូ ។ប្រភពបានបន្តឱ្យដឹងទៀតថា ពួកគាត់បានកត់សម្គាលឃើញ់ថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាមរថយន្តសណ្តោងធំៗ មិនត្រូវបានមន្ត្រីការិយាល័យគយ និងសមត្ថកិច្ចប្រចាំការ នៅច្រកកំពង់ផែនីមួយៗ ត្រួតពិនិត្យឲ្យបានដិតដល់នោះទេ?។
មន្ត្រីរាជការនិងប្រជាពលរដ្ឋ
ស្នើសុំទៅ ឯក ឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយបញ្ជូនមន្ត្រីជំនិតចុះស្រាវជ្រាវ ជុំវិញ នៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានា ក្នុងខេត្តព្រះសីហនុផងទាន។ចំណូលពន្ធរដ្ឋមួយចំនួនត្រូវបានធ្លាក់ទៅក្នុងហោប៉ៅមេគយទុំណូនិងបក្ខពួកជំនិតៗ។
ប្រភពបន្តថា តាំងពី លោកមេគយ ទុំ ណូ មក កាន់ ដំណែង ដែលវាហាក់បីដូចជាក្រុមឈ្មួញទាំងអស់នោះបានដឹងពីចរឹក មេគយរូបនេះ ចូលចិត្ត ស៊ី លុយ ក្រោមតុ អ៊ីចឹងហើយទើបក្រុមឈ្មួញធំៗសម្រុកនាំទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលតាមខេត្តមួយនេះ។
ភាពមិនប្រក្រតីនៃការនាំចូលគ្រប់ទំនិញចម្រុះដែលត្រូវបង់ពន្ធខ្ពស់ ជ្រកក្រោមការបង់ពន្ធទាបជាប្រភេទទំនិញចម្រុះ ឬគ្រឿងបន្លាស់ទំនិញថោកៗ ត្រូវលោកមេគយទុំ ណូស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តង។
និយាយឲ្យចំ គឺអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយ ទុំ ណូ មិនបានកែរប្រែ ឫលុបបំបាត់នោះទេ បែរជាកំពង់តែរួមដៃគ្នាបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក័យប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ និងរួមទាំងផែឯកជនតូចៗ ក្តោមក្តាប់យ៉ាងណែនក្នុងដៃ ហើយចំណូលគ្មានវិក័យប័ត្រប្រមាណ៧០%ត្រូវធ្លាក់ចូលហោប៉ៅលោកទុំ ណូ និងបក្ខពួក។
ករណីទំនិញពន្ធសំខាន់ៗ ថ្លៃៗមួយចំនួនធំ ត្រូវបានគយក្រោមការគ្រប់គ្រងរបស់លោក ទុំ ណូ បង្វែរមកបង់ត្រឹមតែ ៣០ទៅ៤០ ភាគរយប៉ុណ្ណោះ។ការសម្រេចពន្ធ ទៅលើមុខទំនិញផ្សេងៗគឺមានសិទ្ធិស្វ័យសម្រេចលើតែបបូរមាត់មេគយ ដែលបានធ្វើឱ្យថវិការ ធ្លាក់ចូលទៅក្នុងហោប៉ៅលោក ទុំ ណូ និងបក្ខពួកជាអ្នករៀបចំថ្មីទាំងអស់។ ហើយដែលទង្វើបែបនេះបាននាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សឹបលានដុល្លារ ក្នុងមួយខែៗ ។
មហាជនបានធ្វើការរិះគឍន់ថា តើកំណែទម្រង់គយប៉ុន្មានឆ្នាំទៅមុខទៀតទើបបានរីកចំរើននោះទេ ? បើមានតែ មុខមេគយដុះស្លែពូកែខាងប្រព្រឹត្តអំពើពុករលួយដដែលៗ ។
ពាក់ព័ន្ធនិងរឿងពុករលួយ លោក ទុំ ណូ ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃចេញផ្សាយដោយគ្មានលេខទូរសព្ទ័ ទំនាក់ទំនងអង្គភាពសារព័ត៌មានយើងនិងរងចាំរាល់ការសុំបកស្រាយពីភាគីពាក់ពន្ធ័បើមានស្នើសុំបកស្រាយ នៅរាល់ម៉ោងធ្វើការ៕
0