សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ក្រសួងប្រកាសរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន៤នាក់ទៀត ក្នុងនោះមានខ្មែរឥស្លាមនៅខេត្តព្រះវិហារ និងមានកូនក្មេងបរទេសអាយុត្រឹមតែ ៤ខែម្នាក់

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវិរុស COVID-19 ចំនួន4ករណីថ្មីទៀតហើយនៅយប់នេះ ដោយក្នុងនោះមានជនជាតិខ្មែរឥស្លាមចំនួន2នាក់នៅខេត្តព្រះវិហារ ជនជាតិខ្មែរម្នាក់ទើបត្រលប់មកពីប្រទេសបារាំង និងកូនក្មេងអាយុ4ខែម្នាក់ដែលជាកូនរបស់ជនជាតិបារាំងអាយុ35 ដែលរកឃើញវិជ្ជមានកាលពីល្ងាចមិញម្នាក់ទៀត។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងបច្ចុប្បន្ន កម្ពុជាបានរកឃើញវិជ្ជមានករណី COVID-19 ចំនួន12ករណីហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.