សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន

ភ្នំពេញ   ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ នៅព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៦។ សេចក្តីព្រាងច្បាប់ទាំង៦ដែលរដ្ឋសភាលើកយកមកពិភាក្សាពេលនេះមាន៖

១.សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលាយអាស៊ាន

៣.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

៤.សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជទំនិញអាស៊ាន

៥.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

៦.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាច្បាប់បើកផ្លូវដល់រាជរដ្ឋាភិបាលធ្វើការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។

ការប្តូរឈ្មោះក្រសួងឧស្សាហកម្មគឺដើម្បីពង្រីកសក្តានុពលវិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យទូលំទូលាយដើរស្របតាមយុគសម័យបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ ឧស្សាហកម្ម៤.០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.