សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ករណីនារីម្នាក់លោតពីលើអគារខុនដូរស្លាប់ ដោយមានតម្រុយជាប់ពាក់ព័ន្ធ ជា មួយនឹងឧកញ៉ាម្នាក់ ឯក ឧត្តម ពេជ្រ ស្រស់ ស្នើអោយសមត្ថកិច្ចដាក់ការស្រាវជ្រាវ ជាបន្ទាន់ !

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែ មីនា ២០២០ នេះ តាម រយ:ផេកផ្លួវការរបស់ ឯក ពេជ្រ ស្រស់ បានសរសេរបង្ហោះដោយស្នើអោយសមត្ថ កិច្ចគួរបើកការសុើបអង្កេត និងបង្ហាញពីលទ្ធផល ស្តីអំពីករណី នារីវ័យក្មេងរូបស្រស់ ម្នាក់ដែលធ្លាក់ពីលើអគារខុនដូរស្ថិតក្នុងទឹកដីខណ្ឌចំការមន បានស្លាប់ កាលពីរំលង អាធ្រាតថ្ងៃទី ១០ ឈានចូលទី១១ ខែមីនា ឆ្នាំ ២០២០ ។ ឯក ពេជ្រ ស្រស់ បានបញ្ជាក់ថា :
សម្តីមនុស្សមុនស្លាប់ គឺជាសម្តីដ៏មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះលោកស្នើសុំសមត្ថកិច្ចស្រាវ ជ្រាវស្វែងរកមូលហេតុ ដែលឈានដល់មាន
នារីម្នាក់លោតពីលើអគារខុនដូរស្លាប់ ឲ្យបានច្បាស់ លាស់ ដើម្បីបំបាត់ចម្ងល់មហាជន និងវែកមុខអ្នកធ្វើឲ្យនារី ស្លាប់នោះ យកមកទទួលទោស តាមច្បាប់ កម្ពុជា ។ សូមរំលឹកថា នៅព្រឹកថ្ងៃទី ១១ មីនា ឆ្នាំ ២០២០ មានការភ្ញាក់ ផ្អើលមួយ បានកើត ឡើង គឺមានស្រីស្រស់ស្អាតម្នាក់ត្រូវបានគេឃើញធ្លាក់ពីលើអគារខុនដូរស្លាប់ ។ ប្រភពពី កន្លែងកើតហេតុបាន រាយការណ៍អោយដឹងថា
នារីរងគ្រោះ មានឈ្មោះ ឃុន ស្រីស្រស់ អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចអគារខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ ៧ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុនពេលស្លាប់ នាងបាន​បង្ហោះ​វីដេអូ​រជាច្រើនឃ្លីប ជេរ ប្រមាថ ឧកញ៉ា​ លាង​ ឃុន​ ដែលគេដឹងថា ជាអគ្គនាយកក្រុម ហ៊ុនជីពម៉ុងគ្រុបដ៏ល្បី ល្បាញ តាម​ហ្វេសប៊ុក មានអាខោនឈ្មោះ Sri Nika ដោយបក អាក្រាត ពីអំពើអាក្រក់ នឹងជាអំពើបាបកម្មផងដែរ របស់លោកឧកញ៉ាក្មេងឈ្មោះ លាង ឃុន ដែលបានបង្ខំអោយនាងយកកូនចេញពីផ្ទៃ ។ ទោះបីជាព័ត៌មាននេះបានបែកធ្លាយល្បីសុះសាយ ក្នុងសង្គម facebook និងតាមប្រព័ន្ធផ្សព្វ ផ្សាយអនឡាយព្រោងព្រាតយ៉ាង ណាក៏ដោយ មកដល់ ពេលនេះ គេនៅមិន ទាន់ឃើញឧកញ៉ា លាង​ ឃុន​ បញ្ចេញប្រតិកម្ម ឬ​ ឆ្លេីយតបចំពោះវីដេអូរ របស់​ នាង​ ឃុន ស្រីស្រស់ នៅឡេីយទេ ។ ដោយឡែក​ អង្គភាព​ព័ត៌មាន ភាគច្រេីន ដែលបានបង្ហោះព័ត៌មានស្តីអំពីករណី ខាងលើនេះ ក៏ត្រូវបានលប់ចេញ ឬទម្លាក់ ព័ត៌មាននេះចោលផងដែរ មិនដឹងថា មកពី មូលហេតុអ្វី ? ឬមាន ការគាបសង្កត់ពីភាគី ពាក់ព័ន្ធណាមួយ ? ឬ ក៏មានអាថ៌កំបាំងអ្វីនោះ ទេ ? ។ ដោយឡែក
គណនី​ ហ្វេសប៊ុក​ ឈ្មោះ Sri Nika ក៏មានគេចូលទៅគ្រប់គ្រង​លប់​ព័ត៌មាន​ ដែលពាក់ព័ន្ធ​ ឧកញ៉ា​ លាង​ ឃុន​ ចោលអស់ដែរ ? ។ ឯ ខាងស្នងដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏មិន ទាន់ប្រកាសព័ត៌មានជា ផ្លួវការ ស្តីអំពី ករណី នៃ ការធ្វើកោសលវិច្ច័យលើ សាកសពនារីរងគ្រោះ និងបង្ហាញពីការស៊ើប អង្កេតនៅឡើយទេ ? ។ មហាជនកំពុងមានចម្ងល់ និងមន្ទិលខ្លាំង ចំពោះករណីនេះ ព្រោះតាមបណ្តាញសង្គមខ្លះគេកំពុងក្រូម៉េសាច់ រឿង ? ។ ទាក់ទិនការលើកឡើង របស់មហា ជនជុំវិញករណីនេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឧកញ៉ា លាង ឃុន បានទេ ព្រោះពុំមានលេខទូរស័ព្ទទាក់ទង ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ​ សង្គម, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.