សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយក្រុម គយច្រកទ្វារព្រំដែនម៉ឺនជ័យ បើកភ្លើងខៀវឲ្យឈ្មួញដឹកទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់​ បែបពុករលួយ !

ខេត្តព្រៃវែង៖ យោងប្រភពពីក្រុមអ្នកដឹកទំនិញចេញតាមច្រកអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឧ្យដឹងថា រថយន្តធុនតូច ឬ ធំ ដែលដឹកទំនិញជាច្រើនប្រភេទចេញតាមច្រកខាងលើនេះតែងតែបង់លុយ តាមការកំណត់ របស់ជំនាញប្រចាំច្រកដែលឈរចាំយកលុយ ជាថ្នូរការមិនបង្ក្រាបបើកភ្លើងខៀវឲ្យចរាចរឆ្លងកាត់តាមច្រកនេះយ៉ាងរលូន ដោយមិនចេញវិក្កយបត្រអ្វីនោះទេ !« បង់ចូលហៅមន្ត្រីពុករលួយ!មិនប្រាកដប្រមូលពន្ធចូលរដ្ឋទាំងអស់នោះឡើយ» ទាំងនេះគឺជាទម្លាប់របស់មន្ត្រីប្រចាំការនៅតំបន់នេះដែលមានការសហការគ្នាយ៉ាងស្អិតរមួត ។
ប្រភព អាជីវករ អ្នកដឹកទំនិញ គ្រឿងជ័រ កៅអីខ្សែរបាវតាមរថយន្តកូរ៉េចំណុះ២តោនកន្លះ ចេញពីវៀតណាម ចូលមកលក់ នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម បានអះអាងប្រាប់ ថាដឹកមួយជើងបង់លុយឲ្យស្នាក់ការច្រកទ្វារ ព្រំដែនអន្តរជាតិ ម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល និងបង់ឲ្យការិយាល័យគយច្រកទ្វារចំនួន២០ម៉ឺនរៀល ទម្រាំចេញផុតព្រំដែន អស់៣០ម៉ឺនរៀរ ក្នុងមួយជើង ។
ប្រភពដដែលបាន បន្តថា រាល់ការបង់លុយរបស់ខ្លួន គឺមិនដែលមានក្រដាស់ស្នាមអ្វីទេ ហុចលុយផ្ទាល់ដៃឲ្យមន្ត្រីរហូត។ ជាមួយគ្នានោះម្ចាស់រថយន្តកូរ៉េចំណុះ១តោនកន្លះ បានអះអាងប្រាប់ដែរថាខ្លួនដឹកផ្លែឈើចូលពីវៀតណាម១ជើង បង់ឲ្យប្រធានស្នាក់ការច្រកទ្វារព្រំដែនម៉ឺនជ័យ ១០ម៉ឺនរៀល និងបង់ឲ្យគយ១៥ម៉ឺនរៀល ។
លុះចេញផុតច្រកហើយ បន្តបង់ឲ្យគយចល័តផ្លូវជាតិលេខ៨ ឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលទៀត អាជីវកររូបនេះបានលើកឡើងដែរថា រាល់ការបង់លុយ គឺមិនដែលមានលិខិតស្នាមអ្វីទេ ។
សម្រាប់រថយន្តចំណុះ៥តោនភ្លៅ៣ដឹកបន្លែបានប្រាប់ ស្រដៀងគ្នាថា ដឹក១ជើងបង់ឲ្យគយច្រកទ្វារព្រំដែនម៉ឺនជ័យ ចំនួន៤០ម៉ឺនរៀល បង់ឲ្យប្រធានស្នាក់ការ១១ម៉ឺនរៀល។ ព្រោះតែពុំមានឯកសារ មកតាមផ្លូវត្រូវបង់ឲ្យគយចល័យ ផ្លូវជាតិលេខ៨ ដែលមានស្នាក់ការនៅឃុំដូនកឹង។ ចំនួន៣០ម៉ឺនរៀលទៀត និងបង់ឲ្យគយសាខាខេត្តព្រៃវែង ដែលចាំយកលុយ ត្រង់ចំណុចខាងកើតរង្វង់មូល ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចំនួន២៥ម៉ឺនរៀលទៀត។
លុះចូលទឹកដីខេត្តកណ្ដាល បង់ឲ្យគយនិងរដ្ឋាករខេត្តកណ្ដាល ចំនួន២៥ម៉ឺនរៀលដែរ។
បើសរុបដឹកបន្លែ១រថយន្ត ចំណុះ៥តោនទម្រាំដល់ភ្នំពេញ កន្លែងបោះដុំ ត្រូវបង់លុយឲ្យមន្ត្រីពាក់ព័ន្ធ អស់ជាង១លានរៀល ។ ឈ្មួញរូបនេះក៏បានលើកឡើងដូចគ្នានិងអាជីវករផ្សេងៗទៀតដែរ គឺបង់លុយផ្ទាល់ដៃមិនមានក្រដាស់ស្នាមអ្វីឡើយ។
ចំពោះការលើកឡើងខាងលើ សារព័ត៌មានយើងមិនអាចសុំការបកស្រាយពីភាគីពាក់ព័ន្ធ ការិយាល័យគយនិងរដ្ឋាករ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងលោក កាង លាង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង មិនអាចបកស្រាយដែរនៅថ្ងៃចេញផ្សាយ ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.