សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង អភិបាល​នៃ​គណៈ​អភិបាល អភិបាលរង​ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល ៖ នា​ព្រឹក​ថ្ងៃទី​០៤​ខែ​មីនា​ឆ្នាំ​២០២០​នេះ​នៅ​សាលាខេត្ត​កណ្ដាល​បាន​រៀបចំ​ពិធី​ប្រកាស់​ចូល​កាន់តំណែង អភិបាល អភិបាលរង ខេត្ត​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ថ្នាក់​នាំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរង និង​មន្ទីរ អង្គភាព អាជ្ញាធរ ជុំវិញ​ខេត្ត​គ្រប់​ជាន់ថ្នាក់​ចូលរួម​ផង​ដែរ​។

​មានប្រសាសន៍​ក្នុង ពិធី​សម្ដេច​ក្រឡាហោម បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ក​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តា​ប់ ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការអនុវត្ត​គោលនយោបាយ​“​ភូមិ ឃុំ​មាន សុវត្ថិភាព​” ឲ្យបាន​ជាប់​ជា​ប្រចាំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា នៅតាម​មូលដ្ឋាន​របស់​ខ្លួន​។​

​សម្ដេច​ក្រឡាហោម បាន​ស្នើ​ដល់ អាជ្ញាធរខេត្ត ត្រូវ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ មាន​ការកើនឡើង ក្នុងពេល​ដែល​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​ការផ្តល់​សេវា​រដ្ឋបាល​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​ត្រូវ​បន្ត​រួម​គ្នា​ខិតខំ​ដោះស្រាយ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា នៅតាម មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ជាពិសេស​សំណើ សំណូមពរ និង បញ្ហា​ប្រឈម ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​នានា​។​

​សូមបញ្ជាក់​ថា លោក គង់ សោភ័ណ្ឌ អភិបាលរង​ខេត្ត​កណ្តាល ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​លោក ម៉ៅ ភិរុណ ត្រូវ​ចូល​និវត្តន៍ និង​លោក នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​ក្រចេះ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​មក​ជា​អភិបាលរង​ខេត្តកណ្តាល​វិញ ជំនួស​កន្លែង​លោក គង់ សោភ័ណ្ឌ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.