សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ៖ សន្តិភាព​និង​ការអភិវឌ្ឍ​នា​ពេលបច្ចុប្បន្ន​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ពី​ស្ត្រី​គ្រប់​ស្រទាប់វណ្ណៈ​

ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួល​ជួប​គណៈប្រតិភូ​ស្ត្រី មក​ពី​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល នា​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋ​សភា​ដឹកនាំ​ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ដើម្បី​អបអរសាទរ​ខួប​ទី​១០៩​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​សម្តេច​បាន​អបអ​សាទរ ចំពោះ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៅ​ឆ្នាំនេះ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព យែន​ឌ័​រ​»​។ សម្តេច​បាន​គូសបញ្ជាក់ថា ប្រធានបទ​នេះ ពិតជា​មាន​សារៈសំខាន់​និង​សមស្រប​បំផុត ដែល បញ្ជាក់​ពី​គុណ​តម្លៃ​របស់​ស្ត្រី​កម្ពុជា ដែល​បាន​រួមចំណែក​លះបង់ កម្លាំងកាយ​ចិត្ត ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​សង្គម​។ សម្តេច​បាន​កោតសរសើ​រ​ចំពោះ​ការខិតខំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​កិច្ចការនារី បាន​ជំរុញ​និង​លើកកម្ពស់​សមត្ថភាព​ស្ត្រី ចូលរួម​ក្នុង​ការងារ​សង្គម នយោបាយ សេដ្ឋកិច្ច កាន់តែ​ច្រើនឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា សន្តិភាព​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ គឺ​មាន​ការចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​ស្ត្រី​គ្រប់ ស្រទាប់វណ្ណៈ​។ សន្តិភាព​បាន ផ្តល់​ឱកាស​ល្អ​ឱ្យ​បុរស ស្ត្រី កូនប្រុស ស្រី រស់នៅ​ជួបជុំ​ក្រុមគ្រួសារ បាន​សិក្សា​រៀនសូត្រ​ខ្ពង់ខ្ពស់ មាន ចំណេះដឹង ជំនាញ​បច្ចេកទេស និង​មុខរបរ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច គ្រួសារ​ខ្លួន រួមចំណែក​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន ភាព​រីកចម្រើន​រុងរឿង និង​ប្រជាជន​រស់នៅ​ប្រកប​ដោយ​វិបុលភាព និង​សុខុដុមរមនា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ជា​ដៃគូ ដ៏​សំខាន់​របស់​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ បាន​យកចិត្ដទុកដាក់​ខ្ពស់​ក្នុង ការបំពេញ​តួនាទី​របស់​ខ្លួន​ដូចជា ពិនិត្យ ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា កតិកាសញ្ញា និង​ពិធីសារ​អន្តរជាតិ​ពាក់ព័ន្ធ ដែល​ជា​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​ជា មធ្យោបាយ​ឆ្ពោះទៅ​រក​សមភាព​យេនឌ័រ និង​កិច្ច​ការពារ​សិទិ្ធ ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ស្ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​។

​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការលើកកម្ពស់​វិសមភាព​យេនឌ័រ នៅ​កម្ពុជា​ឲ្យ​កាន់រីកចម្រើន​ថែម​ទៀត សម្តេច​ប្រធានរដ្ឋសភា​បាន​ផ្តល់​អនុសាសន៍ មួយ​ចំនួន​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពិចារណា​ដើម្បី​យកទៅ​អនុវត្ត​ជាក់ស្តែង ដោយ​ក្នុង​នោះ​សម្តេច​ជំរុញ​ឲ្យ បន្ត​យកចិត្តទុកដាក់​បញ្ជ្រាប​សមភាព​យេនឌ័រ នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ លិខិត​បទដ្ឋាន​គត្តិយុត្ត លិខិត​តូប​ក​រណ៍​អន្តរជាតិ និង​សេចក្តីសម្រេច​នានា ។​

​សម្តេច​បាន​លើកទឹកចិត្ត​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យ ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​ជាតិ អន្តរជាតិ​ទាំងអស់ បន្ត​ចូល​រួមចំណែក​គាំទ្រ​ការលើកកម្ពស់​ស្ថានភាព​ជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាព​របស់​ស្ត្រី​និង​ក្មេង​ស្រី និង​ការផ្តល់​សេវា ជួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា ប្រកបដោយ​គុណភាព និង ប្រសិទ្ធភាព​។​បន្ត​ពង្រឹង​សមត្ថភាព នៅ​គ្រប់​តំបន់ ពិសេស​តំបន់​ដាច់ស្រយាល តាមរយៈ​ការពង្រីក​ផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចេកទេស​ជំនាញ​ខ្លីៗ ក្នុង​គោលដៅ​ធានា​នូវ​កំណើន​ជីវភាព​រស់នៅ ការប្រកប​មុខរប​ប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ស្នើ​ឲ្យ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ស្ត្រី និង​ក្មេង ស្រី​សម្រាប់​បន្ត​វេន្ត ដោយ​យកចិត្តទុកដាក់​ក្នុង​ការអប់រំ​ក្មេងស្រី​តាំងពី មតេយ្យ​សិក្សា ការលើកទឹកចិត្ត​ក្មេងស្រី​កុំឱ្យ​លះបង់​ការសិក្សា នៅ គ្រប់​កម្រិត និង​ការទប់ស្កាត់​មិនឱ្យ​មាន​អំពើហឹង្សា ការរើសអើង ព្រមទាំង​ពង្រីក​សេវា​គាំទ្រ​ដល់​ក្មេង​ស្រី នៅក្នុង​សាលា និង​ឲ្យមាន​ការ អនុវត្ត​ឱ្យ​សកម្ម​ផុលផុស នៃ​យុទ្ធនាការ​ដើម្បី ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​អំពើចោរកម្ម ឃាតកម្ម ការ​ប្លន់ ប្រដាប់ឤ​វុ​ធ ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើ ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​កុមារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.