សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​សង្វៀន មាន់​ជល់ បៀ​អាប៉ោង យូគី​បើក​លេង​យ៉ាង​ពេញបន្ទុក​នៅ​ភូមិ​ចំការ​ដូង​ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប​ទំនង​សមត្ថកិច្ច​ទទួល​លាភ​ស​ក្ករៈ​រួច​អស់​ហើយ​ទើប​មិន​បង្ក្រាប !!!

ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ​សប្បាយ​ហោ៑កញ្ជ្រៀវ​លាន់​កងរំពង​(​ចាញ់ឈ្នះ​រាប់ពាន់​ម៉ឺន​ដុល្លារ​) តើ​ហេតុផល​អ្វី​បានជា លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប ម្តេច​មិន​បង្ក្រាប បណ្ដែតបណ្ដោយ​ឲ្យ​សង្វៀន ជល់​មាន់ អាប៉ោង និង​យូគី​នៅ​ភូមិ​ចំការ​ដូង​បើក​លេង​ល្បែងស៊ីសង​បាន​តាម​អំពើ​ចិត្ត ឬ​ក៏​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​ទទួលបាន​លាភ​ស​ក្ករៈពី​មេ​បន​ល្បែង​រួច​អស់ហើយ​?​។​

​ប្រព​ភ​បាន​បន្តទៀតថា សង្វៀន មាន់​ជល់ បៀ អាប៉ោង យូគី បើក​លេង​ជា​យូ ឆ្នាំ​មកហើយ​មិន​មាន​ការបង្ក្រាប​នោះទេ ? មហាជន​ជាច្រើន​បាន​រិះគន់​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប មិន​ហ៊ាន​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី ដែល​មាន​ទីតាំង​ចំណុច​ចំការ​ស្វាយ​ជាប់​ផ្លូវ រទេះភ្លើង ស្ថិតក្នុង​ភូមិ​ចំការ​ដូង ឃុំ​.​ស្រុក​ដំណាក់ ចង្អើរ​ខេត្ត​កែប បច្ចុប្បន្ន កំពុងបើក​លេង​យ៉ាង​រលូន​មិន​រំខាន​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ក្នុង​មួយ​ថ្ងៃៗ ម៉ូតូ​ដែល​អ្នក ញៀន​ល្បែង​ចូល​ទៅ​លេង​រាប់រយ គ្រឿង បើ​រថយន្ដ​វិញ​មិន​ក្រោម​៧០.៨០​គ្រឿង​នោះ​ទេ​ហើយ​សុទ្ធតែ​រថយន្ដ​ស៊េរី​ទំនើបៗ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា ម្ចាស់​សង្វៀន មាន់​ជល់ បៀ អាប៉ោង យូគី ខាងលើ មាន​អំណាច​និង​ផ្ដល់​លាភ​ស​ក្ករៈ​ដល់​អាជ្ញាធរ សមត្តកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូល ដ្ឋា​ន ស្រុក ខេត្ត ទើប​មិន​បង្ក្រាប​។​

​ប្រភព​បញ្ជាក់ថា សង្វៀន មាន់​ជល់ អាប៉ោង យូគី​ភ្នាល់​ចាញ់ឈ្នះ​លុយ​រាប់រយ រាប់ពាន់ រាប់​មុឺន​ដុល្លា ហ៊ោ កញ្ច្រៀវ​ទ្រហឹង​អឺងកង​រំខាន​ដល់​ប្រជាពលរដ្ឋ​ទៀត​ផង ។ ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ ក៏ដូចជា​មហា ជន សូម​សំណូមពរ​ដល់​សម្ដេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ​នគរបាល​ជាតិ មេត្តា​ពិនិត្យ​មើល​មន្ត្រី អាជ្ញាធរ​សមត្ថកិច្ច​ក្រោម ឱ​វ៉ាទ​ផង​ទាន​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ដាស់តឿន​ជា​ច្រើនលើក​ច្រើនសារ​នេះ​បាន​ធ្វើដំណើរ​មក​ដល់​ចំ ណុ​ច​អភិក្រម​ទី​៥​ហើយ ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​ចាប់ពី​ពេលនេះ​តទៅ មេ​ប៉ុស្តិ៍ មេឃុំ ចៅ សង្កាត់ ចៅហ្វាយស្រុក​ខណ្ឌ ចៅហ្វាយខេត្ត​រាជធានី​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងខ្លា​បំផុត​ដោយ​ចុះ​ល្បាត​តាមដាន​រកមើល​ទីតាំង​ដែល លួចលាក់​បើក​ល្បែងស៊ីសង​ដោយ ខុស​ច្បាប់​ដូចជា​ល្បែង ជល់​មាន់ បៀ​អាប៉ោង យូគី ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​ចាក់ឆ្នោត​ចាក់​បាល់​កន្ទុយលេខ​។​ល​។​

​ស្របពេល​ដែល​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្ដល់​គោលការណ៍​និង​អាជ្ញាប័ណ្ណ​អនុញ្ញាតិឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីនអេ​ឡិ​ចត្រ​និច​តាម រយៈ​អ៊ី​ន​ធឺ​ណេត​អន​ឡាញក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ។​

​បច្ចុប្បន្ន គេ​សង្កេតឃើញ​មាន​បទល្មើស​ល្បែងស៊ីសង​និង​សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង បាន​និង​កំពុង​កើតមាន នេះ​ជា​រឿង​ក្តៅគគុក​ដែល​មិន​គួរ​មើល​រំលង​បាន​ឡើយ ។ ក្នុងនោះ​មាន​ទាំង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ អាជ្ញា​មូលដ្ឋាន​សង្កាត់​ខណ្ឌ​ក្រុង​កម្លាំង​ជំនាញ​ច្រើន​ផ្នែក​ណាស់​ចុះ​ហេតុអ្វីក៏៏​នៅ​តែ​កើត​មាន​សង្វៀន​ជល់​មាន់​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ​ទៀត​កើត​មាន​ទឹកដី ខេត្ត​កែប​បញ្ហា​នេះ​បើ​លោក កែ​ន សត្ថា អភិ​បា ល​នៃ​គណៈ​អភិបាល និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប បើ​ពិតជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​និង​ផលប្រយោ ជន៍​នោះ​ទេ គួរតែមាន​វិធានកា​រទប់ ស្កាត់​និង​បង្រា្ក​ប ផង​ទាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.