សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កិច្ចប្រជុំត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងារខែកុម្ភៈ និងទិសដៅបន្តខែមីនា របស់ស្នងការដ្ឋាននគរបាលខេត្តកែប


ខេត្តកែប៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះនៅស្នងការដ្ឋាន នគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងគ្រប់ផែន នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង ស្រុក កងអន្តរាគមន៍ និងនាយ នាយរងប៉ុស្តិ៍រដ្ឋបាលទាំង៥ ដែលមានសមាសភាពចំនួន១០៩នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែកុម្ភៈកន្លងមក អង្គប្រជុំក៏បានស្តាប់ការចូលរួមយោបល់ពីបណ្តាសមាជិកអង្គប្រជុំផងដែរ។
មានប្រសាសន៍បូកសរុបអង្គប្រជុំលោកស្នងការ ក៏បានផ្តល់មតិមួយចំនួនជុំវិញវិធានការណ៍ ពង្រឹងសន្តិសុខសង្គម បន្តរិតបន្តឹងច្បាប់ចរាចរណ៍ ត្រូវមានវិធានការណ៍បង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះនៅកំរិតជាអប្បបរមា បង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការប្រយុទ្ធប្រឆាំងដោះស្រាយបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ការងារបង្ការ ពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា ការជំរុញអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រងស្ថិតិប្រជាជន ការគ្រប់គ្រងវត្តមានកំលាំងប្រចាំថ្ងៃ ប្រចាំវេនដើម្បីធានាសំរេចជោគជយ័ភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យបានល្អជាបន្តទៀត។ លោកស្នងការក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រីដឹកនាំ និងមន្ត្រីជំនាញទាំងអស់ត្រូវខិតខំពង្រឹងវិន័យផ្ទាល់ខ្លួន ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅគ្រប់ៗអង្គភាព។ ទន្ទឹមនោះលោកស្នងការ បានចែកជូនរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ឆ្នាំ២០១៩ ជូនអធិការទាំងពីរ និងប៉ុស្តិ៍រដ្ឋបាលទាំង៥។
បន្ទាប់ពីបញ្ចប់អង្គប្រជុំលោកស្នងការ ក៏បានបន្តជួបសំណេះសំណាល និងប្រគល់វិទ្យុទាក់ទងជូនក្រុមប្រជាការពារចំនួន៧គ្រឿងដើម្បីយកទៅបំរើការងារនៅមូលដ្ឋានផងដែរ៕

Filed in: អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.