សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​រដ្ឋបាល​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិញ​ដៅ​អនុវត្ត​បន្ត​ខែ​មិនា ឆ្នាំ​២០២០

ខេត្ត​ក្រចេះ​៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិញ​ដៅ​អនុវត្ត​បន្ត​ខែ​មិនា ២០២០ ។

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​កិច្ចការ​មួយចំនួន នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ ក្នុងពេល​បច្ចុប្បន្ន ពី​ផល​វិជ្ជមាន និង​ផលប៉ះពាល់​ដែល ក្រុង ស្រុក បានលើកឡើង​មតិ ដែល​បាន​រិះគន់ ពី​ប្រជាពលរដ្ឋ​មួយចំនួន លើក​ក្នុង​វេទិកាសាធារណៈ ក្នុង​នោះ​ដូចជា​៖ បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន រួម​បញ្ហា​មួយចំនួន
​ចំពោះ​បញ្ហា អសកម្ម​មួយចំនួន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ៖ ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង និង​បង្កើន​សកម្មភាព​ការងារ ក្នុង​ការដោះស្រាយ​បញ្ហា ដែល​ប្រជាពលរដ្ឋ​បាន​ស្នើឡើង ហើយ​ត្រូវតែ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា និង​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ។ ម្យ៉ាងវិញទៀត គ្រប់​មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត ត្រូវតែ​បោសសំអាត​បរិវេណ​ទីធ្លា​ក្នុង​មន្ទីរ​អោយបាន​ស្អាត និង​ចូលរួម​ដាំ​ដើមឈើ​ទាំង​គ្នា ហើយ​ជា​ភាព​ទាក់ទាញ និង​សោភ័ណភាព​របស់​ខេត្ត ដែល​ជាប់​ទៅ​និង​ដង​ទន្លេមេគង្គ​ផង ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សន៍​ខេត្ត​ក្រចេះ​បាន​កាន់តែ​ច្រើនឡើង និង​ដើម្បី​ប្រកួតប្រណាំ​ទីក្រុង​ស្អាត​យក​ផ្កា​រំដួល​៣​ទង ។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល ក្រុង ស្រុក ដែល​កន្លង​មក​ខិតខំ​បំពេញ តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ។ ក្នុងនោះដែរ ឯកឧត្តម​ក៏​បាន​ដាក់​នូវ​បទបញ្ជា និង វិធានការ​មួយចំនួន ដល់​គ្រប់​សមត្ថកិច្ច​នៃ​កងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ក្នុង​ការគ្រប់គ្រង​នូវ​រាល់​សភាពការណ៍​ដែល​កើតមានឡើង​នៅ​តាម​មូលដ្ឋាន ក្នុង​ការបញ្ចៀស​នូវ​រាល់​បាតុភាព​ផ្សេងៗ​នៅតាម​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើ​ការជំរុញ​លើ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ក្នុង​ការធានា​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ម្យ៉ាងទៀត​ត្រូវ​ក្តាប់​ឱ្យ​បាន​នូវ​រាល់​សមាសភាព ដែល​តែង​បង្ក​ភាពអសន្តិសុខ​នៅក្នុង​មូលដ្ឋាន សំខាន់​ក្រុម​ក្មេង​ទំនើង មុខសញ្ញា​ជួញដូរ​ផ្លូវភេទ គ្រឿងញៀន និង បទល្មើស​ព្រៃឈើ​ជា​ដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.