សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​

ខេត្ត​កំពង់ឆ្នាំង​៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន បន្ទាប់ពី​បាន​ដំណើរការ​ពិភាក្សា​យ៉ាង​ផុលផុស​អស់​រយៈពេល​ពេញ​១​ថ្ងៃ ត្រូវបាន​ធ្វើ​ពិធី​បិទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ក្រុមការងារ​ថ្នាក់ជាតិ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត តំណាង​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស ប្រធាន​ក្រុមប្រឹក្សា អភិបាល​ក្រុង​ស្រុក មេបញ្ជាការ​ការ​កងកម្លាំង​ឈរជើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង អាជ្ញាធរ ឃុំ សង្កាត់​ផង​ដែរ​។​

​ឯកឧត្តម ឈួ​រ ច័ន្ឌ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹងថាៈ រយៈពេល​១
​ថ្ងៃ​មក​នេះ អង្គសន្និបាត បាន​ចូលរួម​ធ្វើការ​ពិភាក្សា​នូវ​រាល់​ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហា​ប្រឈម​នានា ដែល​រដ្ឋបាល អាជ្ញាធរ មន្ទីរ​ជំនាញ​បាន​អនុវត្ត​នា​ឆ្នាំ​២០១៩ កន្លងមក និង​បាន​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​អនុវត្ត ដើម្បី​ឆ្លើយតប​ទៅ នឹង តម្រូវការ ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន រឹងមាំ​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ ក្នុង​បរិបទ​នៃ​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ តាម​បែប​វិមជ្ឈការ និង​សហវិមជ្ឈការ​។

​មាន​ប្រសា​ន៍​ក្នុង​ពិធី​បិទ​សន្និបាត​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​ការចូលរួម​ខិតខំ​ប្រឹងប្រែង និង កិច្ចសហការ​គ្នា​បាន​ល្អ ក្នុង​ជួរ​ថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ។ ក្នុងការ បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​ផែនការ សកម្មភាព​ការងារ​នា​ឆ្នាំ​កន្លងមក ស្រប​តាម​គោលការណ៍​ច្បាប់ និង គោលការណ៍​ណែនាំ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប​ន ហើយ​សម្រេច​បាន​តាម​ផែនការ​សកម្មភាព​របស់ខ្លួន របស់ខ្លួន ។​

ឯកឧត្តម​បណ្ឌិត បាន​បញ្ជាក់ទៀតថាៈ ការអភិវឌ្ឍ កម្មវិធី​កំណែទម្រង់​ជា​អាទិភាព ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ ក្នុង​ឆ្នាំ​២០២០​នេះ យើង​ក៏​ត្រូវ​បន្ត​រួម​គ្នា​សម្រេច​ឲ្យបាន​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​បន្តទៀត​។ ឯកឧត្តម​បណ្ឌិត ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​មន្ត្រី​ថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុងការ​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​បង្ក​លក្ខណៈសម្បត្តិ​អនុគ្រោះ ដល់​ការរីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើ​គ្រប់​វិស័យ​។

​ឯកឧត្តម​បណ្ឌិត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គសន្និបាត​ទាំងមូល ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​លើក​ការងារ​សន្តិសុខ សុវត្ថិភាព និង​ជម្រុញ​បង្កើន​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់​ពេលវេលា​។ ការទប់ស្កាត់ និង បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​នូវ​បទល្មើស​នានា សំខាន់​បញ្ហា​គ្រឿងញៀន ព្រមទាំង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា​នានា ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់​ឲ្យមាន​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​វេទិកាសាធារណៈ នៅតាម​មូលដ្ឋាន និង ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​គណៈអធិបតី​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ​ការងារ​ជូន​ដល់​មន្ត្រីរាជការ​ដែល​មាន​ស្នាដៃ​ក្នុង​បំពេញ​ការងារ​នា​ពេលកន្លងមក​ផងដែរ និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.