សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អគ្គីភយ័បំផ្លាញផ្ទះ ១៥ខ្នង ស្លាប់ស្រ្តីរកសុីផ្លូវភេទម្នាក់ក្នុងភ្នក់ភ្លើង នឹងបំផ្លាញទ្រព្យសម្បត្តិ អស់ជាច្រើន

ភ្នំពេញ: ក្រោយពីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៥ខ្នង ស្រាប់តែនៅពេលរសៀលវេលាម៉ោង១ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ប្រទះឃើញលលាដ៍ក្បាលស្រ្តីម្នាក់ឆេះស្លាប់ ត្រង់ចំណុចបន្ទប់ជួលកន្លែងកើតហេតុក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះឈ្មោះ កប មុំ អាយុ ៣៥ឆ្នាំ មុខរបរបម្រើសេវាកម្សាន្តសប្បាយពេលរាត្រី ស្នាក់នៅបន្ទប់លេខ១ នៃផ្ទះកើតហេតុខាងលើ។

គួររំឮកផងដែរថា អគ្គិភ័យឆាបឆេះផ្ទះ ១៥ខ្នងកាលពីវេលាម៉ោង៩និង ២០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងជាបឋមថា មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
ប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៤៣គ្រឿង ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃដដែល។
រហូតមកដល់រសៀលម៉ោងកើតហេតុខាងលើ ទើបប្រទះឃើញលលាដ៍ក្បាល និងត្រគៀក នៃសពស្ត្រីរងគ្រោះ ឆេះដេកស្លាប់ក្នុងភ្នក់ភ្លើង សមត្ថកិច្ចមូលដ្ឋានក៏រាយការណ៍ប្រាប់ជំនាញពិនិត្យ និងកោសល្យវិច័យ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.