សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោកយិន ចំណាន ស្នងការខេត្តរតន:គីរីមិនហ៊ានបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង និងយូគី លោក តន មានបារមីធំប៉ុណ្ណាទៅទើបបើកលេងបានយ៉ាងរលូន?

=”” width=”918″ height=”918″ class=”alignnone size-full wp-image-5782″ />
ខេត្តរតនគីរី ៖ទីតាំងល្បែងជល់មាន់ អាប៉ោង និងយូគី មួយកន្លែងចូលតាមចំការកៅស៊ូរលោកពៅសៀក ដែលស្ថិតនៅចំណុចភ្នំអូរត្រាវក្រុងបានលុង ខេត្តរតនគីរី កំពុងបេីកលែងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរនិងសមត្ថកិច្ចមិនមានចំណាត់ការបង្ក្រាបនោះទេ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតៗកន្លែងសង្វៀននោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលទៅតាមក្នុងចំការកៅស៊ូដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោង និងយូគីខាងលើនេះ។
ហើយភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺនដុល្លា(អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ) ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំការស្វាយចន្ទី នៅពេលគេចាញ់ឈ្នះម្តងៗ
ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវនេះអស់បុណ្យស័ក្កហេីយ ពីព្រោះដល់អាយុ (ចូលនិវត្តន៍) តែគាត់មិនបានបង្ហាញប្រាប់ឈ្មោះនោះទេ។
ដូច្នេះហើយបានជាសង្វៀនមួយនេះបើកលេងបានយ៉ាងរលូន ក្នុងករណីនេះដែរក៏មានសេនាដៃស្តាំរបស់មេសង្វៀនដ៍ធំម្នាក់នេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្តដេីម្បីបិតមាត់បិតករ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ចំពោះអ្នករត់ការដែលគេហៅថា(មេការនោះ)គឺត្រូវបានគេស្គាល់ឈ្មោះច្បាស់(ជាងតន)ហៅ(មករា)ហើយពីមុនមកក៏គាត់ធ្លាប់បានបើកលេងនៅជិតទីរួមខេត្តដែរតែដោយសារមានបងប្អូនសារព័ត៌មានចុះទៅដល់បានរាយការណ៍ទៅដល់លោកស្នងការក៏បានបិទមួយរយៈ តែមកដល់ពេលនេះស្រាប់តែលេចឮថាបានដូរទីតាំងទៅលេងនៅចំណុចខាងលើនេះ។

ប្រជាពលរដ្ឋ សំណូមពរដល់លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគីរី និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាលខេត្តរតន:គីរីសូមលោកមើលកូនចៅក្រោមឱវ៉ាទផងទាន ដូចជាលោកហួត បុរី អធិការក្រុងបាលុង សូមលោកមេត្តាចាត់វិធានការបង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសងមួយនេះផងដើម្បីភូមិឃុំមានសុខសុវត្តិភាពទាំង៩ចំណុចដែលជាអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអនុសាសន៍សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យអស់លោកអនុវត្ត តែបែរជាផ្គើនទៅវិញ ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ

Recent Posts

Proudly designed by Theme Junkie.