សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​នាយ​ឧត្តសេនីយ៍ គៀត ច័​ន្ចថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អនុញ្ញាត​ឲ្យ លោក ម៉ៃ​គែល ហឺ​រីង​តុ​ន នាយក​ប្រចាំ​ប្រទេស នៃ​ភ្នាក់ងារ ភី​សខ័រ សហរដ្ឋអាមេរិក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

​ក្នុង​កិច្ចប្រប្រ​ជុំនេះ លោក ម៉ៃ​គែន ហឺ​រីង​តុ​ន បាន​ស្នេី​ការគាំទ្រ​ពី អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុង​ការពង្រឹង​កម្មវិធី​អប់រំ​ផ្នែក​ភាសា​អង់គ្លេស ក្នុង​ខេត្ត​ចំនួន​ពីរ​ទៀត​គឺ ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ នាពេលខាងមុខ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ភី​សខ័រ ក៏​បាន​ធ្លាប់​ពង្រឹង​កម្មវិធី​អប់រំ​ផ្នែក​ភាសា​អង់គ្លេស​នេះ បាន ១៨​ខេត្ត រួចមក​ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​កន្លងមក​នេះ ។

​ឆ្លើយតប​នឹង​សំណើ​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង ធ្វើលិខិត​មួយ ដើម្បី​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ឲ្យបាន​ជ្រៀប​ពី​គម្រោង​នេះ និង​ទិសដៅ​របស់ ភ្នាក់ងារ ភី​សខ័រ សហរដ្ឋអាមេរិក​នេះដែរ និង​ដើម្បី​ងាយស្រួល​ក្នុង​ការរៀ​ចំ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.