សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​ឯកឧត្តម​ខៀវ​កាញារីទ្ធ​៖ អ្នកសារព័ត៌មាន​ត្រូវ​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ប្រភព​ច្បាស់លាស់ ដែល​ជា​អាវ​ក្រោះ​ការពារ​ខ្លួន​!!!

​ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ក្រើន​រំ​ឮ​ក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​មាន​ប្រភព​ច្បាស់​លាស់ ការផ្សាយ​ព័ត៌មាន​ពិត វា​នឹង​ក្លាយ​ជា​អាវ​ក្រោះ​ការពារ​អ្នកសារព័ត៌មាន​អស់ពី​ទណ្ឌកម្ម​ផ្លូវច្បាប់​។​

ការ​ថ្លែង​របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​ធ្វើឡើង​នៅក្នុង​ឱកាស ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្ដីពី​<<​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​>>​ដល់​បណ្តា​អ្នកសារព័ត៌មាន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា ជិត​៣០០​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ថ្លែងថា​៖​ក្រមសីលធម៌​មាន​សារសំខាន់ វា​មិនមែន​មាន​លក្ខណៈ​បង្ខំ ត្រូវ​មានទោស ឬ​ឧក្រិដ្ឋកម្ម​បទល្មើស​ទេ ប៉ុន្តែ​ក្រមសីលធម៌ ដូចជា​ខ្យល់​នៅក្នុង​បា​ឡុង ទី​១៖ រក្សា​តម្លៃ​ថ្លៃថ្នូរ​របស់​យើង​អ្នកកាសែត ដែល​បង្ហាញ​ថា​យើង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពិតប្រាកដ យើង​បាន​ឆ្លងកាត់​ការរៀនសូត្រ ទី​២៖ វា​បាន​បង្ហាញ​ពី​ការផ្តល់​តម្លៃ ទៅលើ​មនុស្ស​នៅក្នុង​សង្គម​ទាំងអស់​គ្នា​។

ការប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការរក្សា​ភាពថ្លៃថ្នូរ របស់​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន គឺ​រក្សាបាន​នូវ​តម្លៃ​ថ្លៃថ្នូរ ជា​ពិសេស​បាន​បង្ហាញ​ឱ្យដឹង​ពី​កម្រិត​សិក្សាអប់រំ ការយល់ដឹង​របស់​អ្នកសារព័ត៌មាន ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាដើម​។​ដូច្នេះ ក្រមសីលធម៌ តាមរយៈ​ការធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ ទី​១៖ ធ្វើ​ជា​អ្នកសារព័ត៌មាន យើង​ត្រូវ​ធ្វើ​ការងារ​ដោយ​ក្រមសីលធម៌ ត្រូវ​គោរព​ក្រមសីលធម៌​នេះ​ឱ្យបាន ត្រូវ​និយាយ និង​គោរព​មនុស្ស​ទាំងអស់​នៅក្នុង​សង្គម​ដូច​គ្នា​.. នេះ​ជា​ការលើកឡើង​បន្ថែម​របស់​លោក ខៀវ កាញារីទ្ធ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.