សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

រក​ឃើញភ្ញៀវទេសចរ​២០​នាក់​នៅ​លើ​នាវា​កម្សាន្ត​ខ្នាត​យក្ស​ឈ្មោះ​MS Westerdam មាន​អាការៈ​គ្រុនក្ដៅ​

ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​២០​នាក់ នៅ​លើ​នាវា​កម្សាន្ត​ខ្នាត​យក្ស MS westerdam មាន​អាការៈ​គ្រុនក្ដៅ ត្រូវបាន​មន្ដ្រី​សុខាភិបាល និង​មន្ដ្រី​អង្គការ​សុខា​ពិភពលោក (WHO) កំពុង​យក​សំណាករ​បស់​ពូកគេ បញ្ជូន តាម​ឧទ្ធម្ភាគចក្រ​យក​ទៅ​ធ្វើតេស្ដ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ភ្លាមៗ នៅ​វេលា​ថ្ងៃត្រង់​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​លោក គួច ចំរើន បាន​ផ្ដល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា “​ក្នុង​ចំនោម​មនុស្ស​២ ២០០​នាក់ នៅ​លើ​នាវា​ទេសចរណ៏ MS westerdam​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ ២០២០ មាន​២០​នាក់ ត្រូវបាន​រកឃើញ​ថា​មាន​រោគសញ្ញា​គ្រុនក្ដៅ​ខុស​ពី​ប្រក្រតី ប៉ុន្តែ​វា​មិនមែន​ជា​រោគសញ្ញា​នៃ​វីរុស​កូរី​ណា ទេ​វា​គ្រាន់តែ​ជា​បញ្ហា​សុខភាព​របស់​ពួកគេ​ដូចជា​ឈឺ​ក្រពះ និង​ខ្សោយ​ប្រព័ន្ធ​ការពារ​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែមទៀតថា ភ្ញៀវទេសចរណ៏​ទាំង​២០​នាក់ នោះ​ត្រូវបាន​ដាក់​ការសង្ស័យ​ហើយ គឺ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ខ្មែរ ឲ្យ​ឡើង​ទៅលើ​នាវា ដើម្បី​យក​សំណាក​ពួកគាត់ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​បញ្ជូន​មន្ត្រីនគរបាល ដើម្បី​រៀបចំ​បទដ្ឋាន វី​សា និង​ឯកសារ​រដ្ឋបាល អន្តោប្រវេសន៍​មួយចំនួន​ដែរ ក្នុង​គោលបំណង​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ដើម​កំណើត​វិញ​រៀងៗ​ខ្លួន​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​បញ្ជាក់​ឲ្យដឹង​ពី​ស្ថានភាព​របស់​ភ្ញៀវទេសចរ​ទៀតថា ភ្ញៀវ​ទេសចរណ​នៅ​លើ​កប៉ាល​មិនមែន​ចុះ​មក​ទាំងអស់​នោះ​ទេ គឺ​ចុះ​តែ​ទេសចរណ​មួយចំនួន​ប៉ុណ្ណោះ ដែល​បាន​ទិញ​សំបុត្រ​យន្តហោះ​រួចហើយ ដើម្បី​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​របស់​ពួក​គេ​វិញ ប្រហែលជា​៥០០​នាក់ ហើយ​គ្មាន​អ្នកណា​ម្នាក់​មាន​គម្រោង​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ទេ​។​

​គួរ​រំលឹក​ដែលថា នាវា​ទេសចរណ៍ Westerdam មាន​អ្នកទេសចរ​បរទេស ធ្វើដំណើរ​តាម​នាវា​របស់​អាមេរិក សរុប​ទាំងអស់​២២០០​នាក់ ហើយ​ត្រូវបាន​ប្រទេស​ចំនួន​៥ បដិសេធ​មិនឲ្យ​ចូលចត​ជាដាច់ខាត ព្រោះ​មាន​ការភ័យខ្លាច​ចម្លង​វីរុស​កូរ៉ូណា ប្រទេស​ទាំង​៥ នោះ​មានដូចជា ប្រទេស​ថៃ ជប៉ុន កោះ​តៃវ៉ាន់ កោះ​ហ្គាំ និង​ប្រទេស​ហ្វីលីពីន​។ ក្រោយមក​ក៏​បាន​ទទួល​ការអនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ឲ្យចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.