សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​ពិធី​ប្រកាស ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​

ខេត្ត​កំពង់​ឆ្នាំ ៖ ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០២០ នៅ​សាលាស្រុក​កំពង់ត្រឡាច បាន​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង​/​ស្រុក​/​ខណ្ឌ យោង​តាម​សេចក្តីណែនាំ​លេខ ០៧១ ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០១៩ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្ដីពី​ដំណើរការ​សមាហរណកម្ម​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​រដ្ឋបាល /​ក្រុង​/​ស្រុក​/​ខណ្ឌ និង​ការិយាល័យ​ជំនាញ​នានា​នៅ​ថ្នាក់​/​ក្រុង​/​ស្រុក​/​ខណ្ឌ ទៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច​។​

​កម្មវិធី​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ហេង ពិ​ទូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង​មាន​ការចូលរួម​ពី​លោក លោកស្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត លោក​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី​គណៈ​អភិបាលស្រុក កងកម្លាំង​ទាំង​បី​ប្រភេទ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​ត្រូវ​ធ្វើ​សមាហរណកម្ម​នៃ​រចនាសម្ព័ន្ធ​ថ្មី តំណាង​អង្គការ​សមាគម​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ស្រុក លោកស្រី​មេឃុំ ជំទប់ និង​ស្មៀន​ឃុំ​តំណាង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សរុប​ចំនួន ១៥០​នាក់​ចូលរួម​ផងដែរ​។​

​ក្នុង​កិច្ចដំណើរការ​រៀបចំ​ពិធី​ប្រកាស​នោះ​ឯកឧត្តម ហេង ពិ​ទូ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការណែនាំ​អំពី​ដំណើរការ​រៀបចំ​ពិធី​ប្រកាស​រចនាសម្ព័ន្ធ​ថ្មី​គឺ ត្រូវ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​កំណែរ​ទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៅ​ថ្នាក់ក្រោម​ជាតិ ដេ​ី​ម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ អោយមាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព​។​

​ឯកឧត្តម​បាន​បន្តទៀតថា ក្នុង​ការអនុវត្តន៍​គោលនយោបាយ​នេះ​គឺ​មាន​គោលបំណង​សំខាន់ៗ ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ដំណើរការ​ទៅ​ដោយ​រលូន​ការពង្រឹង​ការពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឱ្យ​ចាក់គ្រឹះ នៅ​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង ស្រុក​/​ខណ្ឌ​/​ឃុំ​/​សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ នៅ​ថ្នាក់​មូលដ្ឋាន​។​

​ឯកឧត្តម ហេង ពិ​ទូ បាន​ថ្លែង​នូវ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល ស្រុក កំពង់ត្រឡាច ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការកសាង និង​អភិវឌ្ឍន៍​នានា ដែល​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.