សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ជនជាតិចិនផ្ទុកជំងឺកូរ៉ូណា និងរោគសញ្ញាដែលរក​ឃើញ​ដំបូង​នៅ​កម្ពុជា


ភ្នំពេញ ៖ កម្ពុជាបានរកឃើញអ្នកមានជំងឺរលាកសួតថ្មី បង្កឡើងដោយវីរុសកូរ៉ូណានៅលើបុរសជនជាតិចិនម្នាក់កាលពីថ្ងៃទី២៧ ខែមករា ម្សិលមិញនេះ ក្នុងទឹកដីខេត្តព្រះសីហនុ ដែលបានប្រកាសពីក្រសួងសុខាភិបាល និងបញ្ជាក់ពីឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជនជាតិចិនរូបនោះមាន ឈ្មោះ JIA JIANHUA មានវ័យ៦០ឆ្នាំ កាន់លិខិត​ឆ្លងដែនលេខE54319891 និងភរិយាលោក ឈ្មោះ WANG LINGZHEN កាន់លិខិត​ឆ្លងដែនលេខE06137433 បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិនកាល​ពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយចេញរោគសញ្ញាគ្រុនក្ដៅ និងហៀរសំបោរ ក្រោយមកដល់កម្ពុជាពីរថ្ងៃ ពោលគឺកាលពីថ្ងៃទី២៥ ខែមករា។

អ្នកទាំងពីរ និងក្រុមគ្រួសារបានមកស្នាក់សណ្ឋាគារ ឃ្វីនកូ ក្នុងខេត្តព្រះសីហនុចំនួន ២ បន្ទប់ ជាលក្ខណៈគ្រួសារ។ ទី១ បន្ទប់លេខ៧០១ ចំនួន០២នាក់ ឈ្មោះ JIA JIANHUA និងឈ្មោះWANG LINGZHEN និង ទី២ បន្ទប់លេខ៦១០ ចំនួន០២នាក់ ឈ្មោះJIA RUIXUAN កាន់លិខិតឆ្លងដែនលេខE24490509 និង ឈ្មោះXIAO YAN កាន់លិខិតឆ្លងដែនលេខED0134348 ហើយលទ្ធផលមានផ្ទុកមេរោគកូរ៉ូណាតែលោក JIA JIANHUA ម្នាក់ប៉ុណ្ណោះ។

តែយ៉ាងណា ក្រោយរកឃើញមានផ្ទុកមេរោគ ក្រសួងសុខាភិបាលបានយកអ្នកជំងឺ ទៅដាក់ក្នុងបន្ទប់ដាច់ដោយឡែក និងមានក្រុមគ្រូពេទ្យតាមដានសុខភាពជាប្រចាំ ហើយស្ថានភាពអ្នកជំងឺមិនវិវត្តន៍ខុសប្លែកឡើយគិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា។ អ្នកជំងឺបានមកពីប្រទេសចិនគ្នាបីនាក់ផ្សេងទៀត។ ក្រុមការងារសុខាភិបាលបាន​បាញ់សម្លាប់មេរោគនៅកន្លែងគាត់ស្នាក់ ហើយក្រសួងសុខាភិបាល និងធ្វើរបាយ​ការណ៍ទៅ​ស្ថានទូតចិនទាក់ទងនឹងបញ្ហានេះ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.