សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សង្វៀន​ជល់​មាន់ អាប៉ោង​ដុះ​ស្លែរ​មួយ​កន្លែង នៅ​ច្រក​តន់​ហន់ ខេត្តកំពត់​ទំនង​សមត្ថកិច្ចទ​ទួ​ល លាភសក្ការៈ​រួច​អស់​ហើយ​បានជា​ស្ងាត់ស្ងៀប បែបនេះ​!!!

ខេត្ត​កំពត​៖ ល្បែងស៊ីសង​ជា​ច្រើន​ដូចជា សង្វៀន​មាន់ យូគី អាប៉ោង និង​ល្បែង​ម៉ាស៊ីន ជ្រក​កាស៊ីណូ​មិន​មាន​ឈ្មោះ​មួយ​កន្លែង នៅ​ក្បែរ​ច្រក​ទ្វេរ​ភាគី កម្ពុជា​-​វៀតណាម “​តន់​ហន់​” ស្ថិតនៅ​ភូមិ​ព្រែក​គ្រឹស្ត ឃុំ​ព្រែក​គ្រឹស្ត ស្រុក​កំពង់ត្រាច ខេត្ត​ព​កំពត បើក​លេង​ឡើង​ដុះ​ស្លែរ ហើយ​អ្នក​ចូល​លេង​មាន​ទាំង​ខ្មែរ និង​បរទេស មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​ចេញមុខ​បង្ក្រាប​សោះ តើ​កាស៊ីណូ​មួយ​នេះ​មាន​ខ្នង​ប៉ុណ្ណា​ទៅ​បានជា​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​សោះ​?

​ប្រភព​ជាច្រើន​បាន​លើកឡើង​ថា ទីតាំង​មួយ​កន្លែង​នេះ​បាន​បើក​លេង​ជា​យូ​ណាស់​មកហើយ ។ ហើយ​អ្នក​ចូល​ទៅ​លេង មាន​ទាំង​ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ អ្នកខ្លះ​ហេតុតែ​ញៀន​និង​ល្បែង​ជល់​មាន់ យូគី អាប៉ោង សុខចិត្ត​ធ្វើ​ដំណើរ​តាំង​ពី​ចំងាយ​រាប់សិប​គីឡូ​ឯណ្ណោះ​ដើម្បី​មកលេង ហើយ​មាន់​ដែល​យក​ទៅ​លេង​ជាមាន់​ប្រភេទ​ត​ខ្នាយ​ដែក​ទៀតផង​។​

​ប្រភព​បាន​បន្ត ថា កាស៊ីណូ​ខាងលើនេះ​ប្រហែលជា​គ្មាន​ច្បាប់​នោះ​ទេ​បាន​ជា​មិន​លើ​ស្លាក​យីហោ​អោយបាន​ត្រឹមត្រូវ ហើយ​ខ្លះ​ទៀត​ថា ទោះ​កាស៊ីណូ​នេះ​មាន​ច្បាប់​ក៏ដោយ ក៏​មិនមែន​ច្បាប់​អោយ​បើក​សង្វៀនមាន់ យូគី អាប៉ោង​នោះដែរ ហើយ​អ្នក​ចូល​លេង​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ទីតាំង​សង្វៀន​មាន់ អាប៉ោង យូគី​មួយ​នេះ ដោយសារ​តែ​ពេល​ខ្លះ​មាន​ដូច​ប្តី ជា​កូន ឬ​ក្មួយ បាន​ទៅ​ចាក់​ភ្នាល់​ផងដែរ ហើយ​ពេល​ពួកគាត់​ហាមឃាត់ ប្តី កូន ក្មួយ មិន​អោយ​ទៅ​លេង ពេល​ខ្លះ​ក៏​បង្ក​ជា​ការឈ្លោះប្រកែក​គ្នា​ក៏មាន ។ រីឯ​អ្នកលេង​ខ្លះ​ទៀត​ក៏​កើតជា​រឿង​ក្តៅក្រហាយ រករឿង​ប្រពន្ធ​កូន ពេល​ចេញពី​លេង​វិញ ដោយសារតែ​ពួកគេ​ចាញ់​ល្បែង​នេះ​តែម្តង​។​

​ប្រជាពលរដ្ឋ​ជាច្រើន បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ក៏ដូចជា​លោក​អភិបាលស្រុក លោក​អធិការ​ស្រុក​កំពង់ត្រាច ជាពិសេស​ឯកឧត្តម អភិបាលខេត្ត និង​ឯកឧត្តម ស្នងការ​ខេត្ត​កំពត សូម​ជួយ​ចាត់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាស៊ីណូ​ខាងលើ​នេះ​ផង​។ ដើម្បី​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.