សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក កៅ សា​រ៉ា​ណេ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារអន្តរជាតិអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លឺថាមានជំនាញពុករលួយ!!!


ខេត្តព្រះសីហនុ៖ ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណេ ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ជ្រួតជ្រាប​និង​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ទាំង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ទាំង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក កៅ សា​រ៉ា​ណេ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដដែល​។ ទន្ទឹមនឹងនេះ​លោក ណាំ សុវណ្ណារ៉ា ប្រធាន​​ក្រុម​ផ្នែក​ទិដ្ឋាការ​នៃ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​គ្មាន​ញញើត​អ្វី​ទាំងអស់​។
បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កៅ សា​រ៉ា​ណេ បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​លោក កៅ សា​រ៉ា​ណេ ព្រមទាំង​បក្ខពួក​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ក្រសួងមហាផ្ទៃ ក៏ដូចជា​មន្ត្រី​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ​។ ហេតុនេះហើយ​លោក កៅ សា​រ៉ា​ណេ ព្រមទាំង​បក្ខពួក​ហ៊ាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ បើទោះបី​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ សូម្បីតែ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណេ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​បក្ខពួក​នោះដែរ​។
ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា កន្លងមក​លោក កៅ សា​រ៉ា​ណេ តែង​ប្រើ​ឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក កៅ សា​រ៉ា​ណេ និង​លោក ណាំ សុវណ្ណារ៉ា ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ភ្ញៀវ​បរទេស​ដែល​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ យ៉ាង​កំរោល​។ ក្នុង​មួយថ្ងៃៗ​ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ រាប់រយ​រាប់ពាន់នាក់​ដូច្នេះ​លោក កៅ សា​រ៉ា​ណេ និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់។
ពាក់ពន្ធ័ការលើកឡើងខាងលើសារព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោកកៅ សារ៉ាណេ និងលោកណាំសុវណ្ណារ៉ាបាននោះដោយអត់មានលេខទូរសព្ទ័ទំនាក់ទំនងនៅថ្ងៃចេញផ្សាយ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.