សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

រដ្ឋាភិបាល​ចិន ត្រៀម​ជម្លៀស​ប្រជាជន​របស់​ខ្លួន ចេញពី​ប្រទេស​វៀតណាម​​ ជាបន្តបន្ទាប់

ជនជាតិ​ចិន​រាប់ពាន់នាក់​កំពុង​ត្រៀម​ជម្លៀស​ចេញពី ពី​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​កំណើត របស់​ពួកគាត់ វិញ ដើម្បី​គេច​ចេញពី​កុប្បកម្ម​របស់​ជនជាតិ​វៀតណាម ករណី​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​។​

​នាវា​ពីរ​គ្រឿង​របស់​ចិន បាន​ទៅ​ដល់​ខេត្ត​ហា​ទិញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​នាំយក​ប្រជាជន​ចិន ដែល​ត្រៀម​ជម្លៀស​ខ្លួន​ទៅវិញ នា​ល្ងាច​ថ្ងៃ​ចន្ទ​ដដែល​នេះ​។​

​កាលពី​សប្តាហ៍​មុន ជនជាតិ​ចិន​ជាតិ​៣០០០​នាក់ បាន​ជម្លៀស​ចេញពី​ប្រទេស​វៀតណាម ទៅ​ប្រទេស​ពួកគេ​ភ្លាម បន្ទាប់ពី​មាន​ផ្ទុះ​កុប្បកម្ម​។ នៅ​ថ្ងៃ​ចន្ទ​នេះ កាសែត Global Times បាន​ចុះផ្សាយ​ថា ជនជាតិ​ចិន ប្រមាណ​៤០០០​នាក់​ទៀត កំពុង​ត្រៀម​ជម្លៀស​ចេញពី​វៀតណាម​។​

​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋាភិបាល​ចិន​ប្រកាសថា នឹង​ប្រើ​នាវា​ចំនួន​៥​គ្រឿង ដើម្បី​នាំ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទៅ​ប្រទេស​វិញ​។​

​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​វៀតណាម បានឲ្យដឹង​ថា​ជនជាតិ​ចិន​ប្រមាណ​១៦០០​នាក់ បាន​ជម្លៀស​ខ្លួន ពី​វៀតណាម​ចូល​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​គេច​ចេញពី​ហិង្សា អំឡុងពេល កុប្បកម្ម​។​

​កាលពី​សប្តាហ៍​មុន កម្មករ​វៀតណាម​បាន​ធ្វើ​កុប្បកម្ម​ជា​ទ្រង់ទ្រាយ​ធំ ដុត​រោងចក្រ​ចិន នៅ​វៀតណាម​ភាគខាងត្បូង បាន​បណ្តាល​ឲ្យ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​ប្រមាណ​១៤០​នាក់​រងរបួស​៕

china_001 (1) CHINA-HAINAN-VIETNAM-EVACUATION SHIP-DEPARTURE (CN) CAMBODIA-CHINA-VIETNAM-TAIWAN-US-PROTEST

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.