សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ACU ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី ពេល​ចុះ​អធិការកិច្ចបែជាទទួល​យកលុយសំណូកពី​កាស៊ីណូសុឹងឈឹង ច្រើនមុឺនដុល្លារអាមេរិក​

ACU ចាត់ការ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី ពេល​ចុះ​អធិការកិច្ចបែជាទទួល​យកលុយសំណូកពី​កាស៊ីណូសុឹងឈឹឹង ច្រើនមុឺនដុល្លារអាមេរិក!

ខេត្ត​ព្រះសីហនុ​៖ យោងតាម​លិខិត​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពីពេល​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី ប្រធាន​ក្រុមចម្រុះ អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នៅ​ខេត្ត​ព្រះសីហនុ បំភ្លឺ​ករណី​ចុះ​អធិការកិច្ច​នៅកាស៊ី​ណូ ស៊ឹង ឈឹង បែរជា​ទទួល​សំណូក​ច្រើន​ម៉ឺន​ដុល្លារ​។ លិខិត​របស់ ACU បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ បញ្ជាក់ថា ការ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី បំភ្លឺ បន្ទាប់ពី​មាន​ពាក្យ​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា​៖ តម្លៃ​ត្រូវ​ពិន័យ​តែ​១.៦៨០​ដុល្លារ​ទេ ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹម ឡា​លី បានទទួល​ប្រាក់​ដល់​ទៅ​២០.០០០​ដុល្លារ​ឯណោះ​។​
​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​នឹង​ពិនិត្យ​លើ​ពាក្យបណ្ដឹង ដែល​ប្ដឹង​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នៅ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះ​ដល់ទី​តាំង​កាស៊ីណូ ស៊ី​ង ឈឹង ស្ថិតនៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដើម្បី​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ស្តីពី អន្តោប្រវេសន៍ និង​ច្បាប់​ការងារ ។​

​ក្នុងពេល​ត្រួតពិនិត្យ​នោះ ក្រុមការងារ​អធិការកិច្ច​បានធ្វើការ​ផាកពិន័យ​ជនបរទេស គ្មាន​ប័ណ្ណ​ការងារ សរុប​ចំនួន​៥៧​ក្បាល (៥៧​នាក់ គុណ ១២៥​ដុល្លារ = ៧១២៥​ដុល្លារ​។ ហើយក៏​មានការ​ផាកពិន័យ ចំនួន​បី​ចំណុច ទៅលើ​សេចក្តីប្រកាស​ជូនដំណឹង ស្ដីពី​បុគ្គលិក សេចក្តីជូនដំណឹង​ស្ដីពី​ចលនា​បុគ្គលិក និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស (១.៦៨០​ដុល្លារ​) ប៉ុន្តែ​លោក​បានទទួល​ថវិកា ចំនួន​២​ម៉ឺន​ដុល្លារ ពី​តំណាង​កាស៊ីណូ ដែល​លើសពី​ថវិកា​ផាកពិន័យរ​ហី​តដល់​ចំនួន ១១.១៩៥​ដុល្លារ​៕ ​​

Filed in: ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.