សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោកផ្កាយ១ អ៊ុំ ករុណា មេប៉ូលីសច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបញ្ចប់តំណែង ដាក់ជំនួសលោកផ្កាយ១ ទឹម សុភា

លោកផ្កាយ១ អ៊ុំ ករុណា មេប៉ូលីសច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបញ្ចប់តំណែង ដាក់ជំនួសលោកផ្កាយ១ ទឹម សុភ

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ពីនាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយជំនួសដោយលោកឧត្តមសេនីយ៍ត្រី ទឹម សុភា មកគ្រប់គ្រងវិញ ។

នេះបើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ ដែលព័ត៌មានយើងទើបទទួលបាននៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ ។

សម្តេចក្រឡាហោម ស ខេង បានសម្រេចបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា អត្តលេខ០៨៩៨៩ ពីនាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយរក្សាមុខតំណែង ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាមួយគ្នានេះដែរ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ទឹម សុភា អត្តលេខ ៨៥៥២៩ ពីអនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយប៉ុស្កិ៍នគរបាលច្រកទ្វារ អាកាសយនដ្ឋានអន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ចំពោះការបញ្ចប់តំណែងលោកផ្កាយ១នេះ គេមិនទាន់ដឹងថា ការចេញសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ច្រកទ្វារ នៃអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នេះ ដោយសារមូលហេតុអ្វី ពិតប្រាកដ នៅឡើយទេ ។ តែប្រភពខ្លះបង្ហើបថា ពាក់ព័ន្ធនិងភាពមិនប្រក្រតីនៃការគ្រប់គ្រង បង្កឱ្យមានបទល្មើសឆ្លងដែនច្រើន៕

Filed in: ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.