សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​ ប្រាក់​ ប៉ូលី​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ត្រូវដកហូតមុខដំណែង​

លោក​ ប្រាក់​ ប៉ូលី​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ត្រូវដកហូតមុខដំណែង

ខេត្តបន្ទាយមានជ័យ៖ តាមរយៈ​លិខិត​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ មួយច្បាប់ចុះថ្ងៃទី​ ១៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ផ្ញេីជូនទៅ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ស្នេីអោយមានរៀបចំចាត់ចែងពិធីប្រកាសចូលកាន់មុខដំណែង​ប្រធានមន្ទីរ​ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ដែលនឹង​ ប្រព្រឹត្ត​ទៅនៅថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ។ ពិធី​នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ឆាន់​ សាផាន​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ ។

ដូច្នេះ​លោក​ ប្រាក់​ ប៉ូលី​ នឹងត្រូវបានដកហូតមុខដំណែងចាប់ពីថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ តទៅ​ ។ ចំណែក​មន្ត្រី​ដែលមកជំនួសលោក​ ប្រាក់​ ប៉ូលី​ ត្រូវបានគេដឹងថា​ ឈ្មោះ​ អាង​ ណារឹទ្ធ​ អនុប្រធាន​នាយកដ្ឋាន​សិក្សា​គម្រោង​ប្លង់​ នៅក្រសួងរៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ មកជា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ ។

ការដកហូតមុខដំណែង​ របស់​ លោក​ ប្រាក់​ ប៉ូលី​ បានធ្វេីឡេីងបន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ចុះទៅធ្វេីការស្រាវជ្រាវភាពមិនប្រក្រតី​ នៅ​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ​ អស់រយៈពេល​ ២​ សប្ដាហ៍​មកនេះ​ ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.