សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ល្បែងសុី សង ភ្នាល់ទឹក​ភ្លៀង និងល្បែង ជាច្រើនមុខទៀត របស់លោក ​តាល់ បេីកលេងយ៉ាងរលូ ដោយមិនមានសមត្ថកិច្ចណាយកភ្នែកមើលឬក៏ជាឆ្នាំងបាយរបស់អាជ្ញាធរ …….!

ល្បែងសុី សង ភ្នាល់ទឹក​ភ្លៀង និងល្បែង ជាច្រើនមុខទៀត របស់លោក ​តាល់ បេីកលេងយ៉ាងរលូ ដោយមិនមានសមត្ថកិច្ចណាយកភ្នែកមើលឬក៏ជាឆ្នាំងបាយរបស់អាជ្ញាធរ …….

ខេត្តបាត់ដំបង៖
ល្បែង​ភ្នាល់ទឹក​ភ្លៀង​​ដ៏ធំមហិមាមួយកន្លែងនៅចំកណ្ដាលក្រុងបាត់ដំបង ត្រូវបានគេឱ្យដឹងថា ជាទីតាំងគ្រប់គ្រង​ផ្ដាច់​មុខរបស់ថៅកែឈ្មោះ លោក ​តាល់ គេចំណាយប្រាក់រត់ការឱ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពីក្រោមដល់លើក្នុងខេត្តបាត់ដំបង​នេះ មិនតិចម៉ឺនដុល្លារ​ទេ​​ ដើម្បីអាចដំណើរការ​ លេងបានចាក់ភ្នាល់បាន ហើយឥឡូវនេះ​ល្បែងភ្នាល់​ទឹកភ្លៀងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹកភ្លូកដី​ ចាប់តាំងពី​ដើម ខែមីនា រហូតមកដល់ខែសីហា ឆ្នាំ២០១៩នេះមិនឃើញមានអាជ្ញាធរ សមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាប។​

បើយោងតាមប្រភពពីអ្នកញៀនលេងល្បែងភ្នាល់​ទឹក​ភ្លៀងបានបង្ហេីបប្រាប់ថា លោក​ តាល់ ​មេបនល្បែងលេងភ្នាល់​ទឹកភ្លៀង​ដ៏​ធំ​នេះការ​ភ្នាល់​ទឹក​ភ្លៀង​នេះពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនានោះ គឺ​​ជា​ការ​ប្រមូល​ជើង​ ​ដើម្បី​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីកន្លែងផ្សេងតែ​ប៉ុណ្ណោះ​ម្យ៉ាង​វិញទៀត​ការ​បើក​នេះ​ដើម្បីប្រមូលលុយប្រមូលប្រាក់​ដើម្បី​បង់ឲ្យសមត្ថកិច្ច​ និង​អាជ្ញាធរ​ជាការបិទបាំង។

ដើម្បី​ជាការគេចវេសបំភាន់ពីភ្នែកមហាជនពួកក្រុមអ្នកញៀនលេងល្បែងភ្នាល់ទាំងអស់គេប្រើភាសាម៉ូ គ្នាដូចជាពាក្យមួយខាំស្មើនឹងទឹកប្រាក់១០០ដុល្លារ , ១គីឡូស្មើនឹងទឹកប្រាក់១០០០ដុល្លារ , មួយកៅស៊ូ ស្មើនឹងទឹកប្រាក់១០០០០ដុល្លារ ហើយការ​ចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន​មាន​អគារណាមួយច្បាស់លាស់​នោះទេដោយពួកគេចល័ត​ទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ​ភូពុយ ឬ ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុកក្នុងភូមិ​អញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ។​

ដោយការប្រើរូបភាពបំភាន់ភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​ខ្លាចសមត្ថកិច្ច​ចាប់​ភស្ដុ​តាង​បាននោះឡើយ
អ្វីដែលឡូយទៀតនោះទាំង​អ្នក​ចាក់​ទាំង​អ្នក​បោះ​មេ​​ ប្រើសុទ្ធតែ​​វិទ្យុទាក់ទងគ្នា​ និងបូករួមទាំងការចាយលុយទៅឱ្យមេៗសមត្ថកិច្ច មេៗអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទៀតផងនោះ គឺធ្វើឱ្យក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លឿង និងមេៗទឹកភ្លៀងនេះ​ រឹតតែអស្ចារ្យជាង​សមត្ថកិច្ចទៅទៀត។

មហាជន រិះគន់អាជ្ញាធរខេត្តបាត់ដំបងចំៗថា​ ល្បែងភ្នាល់ទឹកភ្លៀងនេះ​ក្រុមអ្នកលេងល្បែង​ភ្នាល់ចាក់ចំនួនតាំងពី១០០ដុល្លារ រហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ​ អ្នកខ្លះចាញ់​បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជា អបាយជន ប្រព្រឹត្តិល្មើសក្នុងសង្គម ដូចជា ប្រើហិង្សាក្នុងគ្រួសារ ចោរឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជាទីបំផុត។
ជាចុងក្រោយនេះដើម្បីបញ្ចៀសរងនូវការរិះគន់ពីប្រជាពលរដ្ឋនិងកាត់បន្ថយនូវហានិភ័យអំពើចោរកម្មនោះ ។ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់អាជ្ញាធរខេត្តនិងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់លោកមានវិធានការបង្ក្រាបផងដើម្បី ស្របតាមគោលនយោបាយ ឃុំ ភូមិមានសុវត្ថិភាព គឺភាពរស់នៅសុខសាន្ត ពលរដ្ឋ ៕

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, សន្តិសុខ​ សង្គម, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.