សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ចាន់ ពៅ អធិការ រង គំរាម​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ ត្រូវ លោក​ស ថេត ស្នងការ នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​ពី​ការងារ​បណ្តោះអាសន្ន …!

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ ដែល​បាន​ផ្ញើ​សារ​ជា​សំឡេង​គំរាម​សម្លាប់​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឫស្សីកែវ ព្រោះតែ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រវឹង​ម្នាក់​មិនបាន ។​

​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​កាលពី​យប់​ថ្ងៃទី​៤ ខែ​កញ្ញា ថា ករណី​ទំនាស់​នេះ​ត្រូវបាន​ធ្វើ​ការសម្របសម្រួល​រវាង​ភាគី​ទាំង​ពីរ​រួចហើយ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយ​ទទួលបាន​បទបញ្ជា​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ណែនាំ​អោយ​ក្រុមប្រឹក្សា​វិន័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ការកោះហៅ​ភាគី​ជម្លោះ​ទាំង​២​អោយ​ចូល​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការពន្យល់​បកស្រាយ​លើ​ករណី​ដែល​បាន​កើតឡើង​នេះ ។​

​លោក ចាន់ ពៅ បាន​សារភាព​ថា លោក​ពិតជា​បាន​ផ្ញើ​សារ​សំឡេង​ទៅ​គំរាម​លោក​នាយ​ផ្នែក​ពិតប្រាកដ​មែន ដោយសារ​មូលហេតុ​ខឹង​ខ្លាំងពេក ។​

​ឆ្លង​តាម​ចម្លើយ​សារភាព និង ភស្តុតាង​ជាក់ស្តែង តាមរយ​:​សារ​ជា​សំឡេង ក្រុមប្រឹក្សាវិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​វិន័យ​ជា​លើកទីមួយ​ដល់​លោក​ចាន់ ពៅ ដែល​មាន​កំហុស ដោយ​ការផ្អាក​ការងារ​បណ្តោះអាសន្ន​អោយ​មក​បង្ហាញខ្លួន​ជា​ប្រចាំ​នៅ​ការិយាល័យ​បុគ្គលិក​ជា​រៀង​រាល់​ម៉ោង​ការងារ ។ ជា​ជំហាន​បន្ទាប់ បើ លោក ចាន់ ពៅ តែ​ប្រព្រឹត្ត​កំហុស​ទៀត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ការសម្រេច​របស់​លោក ស ថេត នាពេលនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ព្រោះ​សកម្មភាព​របស់​លោក ចាន់ ពៅ គឺ ហួសហេតុ​បំផុត ដែល​ហ៊ាន​ផ្ញើ​សារ​គំរាម​សម្លាប់ គ្រាន់តែ​ការអន្តរាគមន៍​ដោះលែង​មនុស្ស​មិនបាន សម្រេច​ដូច​បំណង​ខ្លួន​ចង់បាន​…..!!!៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.