សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អង្គភាព A C U មិនគួរមើលរំលង លោកប្រធាននគរបាលអន្ដោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាក ល្បីប្រព្រឹត្តអំពើពុករលួយ ….!

 

អង្គភាព A C U មិនគួរមើលរំលង លោកប្រធាននគរបាលអន្ដោប្រវេសន៍ច្រកព្រែកចាក ល្បីប្រព្រឹត្តអំពើពុករលួយ ….

ខេត្តកំពត៖ យោងប្រភពពីក្រុមឈ្មួញមួយចំនួនដែលរកស៊ីចេញចូលតាមច្រកទ្វារអន្ដរជាតិព្រែកចាកបានបង្ហើបឲ្យដឹងថា កន្លងមក មេ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាកលោក ជុំ ប៊ុណ្ណា រ័ត្ន បានរងនូវការចោទប្រកាន់ពីសំណាក់ ពលរដ្ឋនិងក្រុមឈ្មួញមួយចំនួនថាលោកកំពុងប្រព្រឹត្ត អំពើពុករលួយគួរឲ្យស្អប់ខ្ពើមជាទីបំផុតតាមរយៈនៃការកោសរូសមកលើក្រុមហ៊ុនឬឈ្មួញនិងប្រជាពលរដ្ឋក្រីក្រ អ្នករកស៊ីឲ្យបង់លុយក្រោមតុ តាមតែទំនើងចិត្ត។មកដល់ពេលនេះបើលោកមិនកែខ្លួនហើយនៅតែបន្ដអនុវត្តន៍តាមរូបមន្តពុករលួយទៀតគេជឿថាហោប៉ៅរបស់លោកជុំ ប៊ុណ្ណារ័ត្នប្រាកដជាត្រូវធ្លុះធ្លាយហូរហៀរជាក់ជាមិនខានព្រោះថាកាលនៅគ្នាច្រើនស្ថាប័នគាត់គ្រប់ទឹកទៅហើយចុះទំរាំគាត់នៅតែពីរស្ថាប័នបែបនេះមិនហៀរហោប៉ៅទៅហើយ ? ។
បន្ទាប់ពីសម្ដេចតេជោហ៑ុនសែនប្រមុខរាជរដ្ឋាភិបាលសម្រេចកែសម្រួលដកកម្លាំងសមត្ថកិច្ចមួយចំនួនចេញពីច្រកទ្វារអន្តរជាតិតាមព្រំដែនកម្ពុជា ទុកឲ្យនៅសល់តែពីរស្ថាប័នប៉ុណ្ណោះគឺស្ថាប័ននគរបាលអន្ដោប្រវេសន៍និងស្ថាប័នគយ និងរដ្ឋាករ ដើម្បីសម្រួលដល់ការ រកស៊ីរបស់ ក្រុមឈ្មួញនិងប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និង ការដឹកទំនិញចេញប្រទេសជាប់ព្រំ ។ ទោះបីជាមានបទបញ្ជាបែបនេះក៏ដោយក៏ក្រុមសមត្ថកិច្ចឈរជើងច្រកព្រំដែនមិនយកចិត្តទុកដាក់ដែរ ? នៅតែប្រព្រឹត្តអំពើពុករលួយ ។ និងប្រសើរឡើងថែមទៀត។
អ្វីដែលប្រមុខរាជរដ្ឋាភិបាលបានអនុវត្តន៍នេះប្រជាពលរដ្ឋ អប អរ សាទរ គឺពិតជាល្អប្រសើរនិងត្រឹមត្រូវព្រោះថាបើទុកឲ្យមានគ្នាច្រើនពេកវាប្រៀបបានដូចជា« គ្នាច្រើនអន្សមខ្លោច គ្នាដូចសរមោចអន្សមឆៅ»ទៅវិញទេ។ ចំពោះវិធានការនេះវាល្អសម្រាប់កិច្ចការរកស៊ីទូទៅក្នុងការទំនាក់ទំនងចេញចូលតាមបណ្ដាព្រំដែននានាមិនថាច្រកណាឬច្រកណានោះទេ។ប៉ុន្ដែអ្វីដែលសំខាន់នោះថាតើមន្ដ្រីដែលមានវាសនាអង្គុយធ្វើការនោះមានឆន្ទៈក្នុងការកែសម្រួលដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញដែរឬទេ? ។ប្រភពបានបន្តថា កន្លង លោក ជុំ ប៊ុណ្ណា រ័ត្ន ធ្លាប់ធ្វើ ជាប្រធានក្រុមនគរបាល សេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅតំបន់នោះ ។ ក្រោយមកលោកបានក្លាយទៅជាលោក ជុំ ប៊ុណ្ណា រ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ព្រែកចាកខេត្តកំពត តាមជំនាញរបស់គាត់គឺគាត់ស្គាល់មុខឈ្មួញ រកស៊ីដឹកទំនិញ ខុសច្បាប់ឬ ស្របច្បាប់គាត់ស្គាល់ដូចបាតដៃអញ្ចឹង។
ប្រភពបានបន្តឲ្យដឹងថា លោក ជុំ ប៊ុណ្ណា រ័ត្ន មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ព្រែកចាក ខេត្តកំពត បានដាក់ បញ្ជាអោយមន្ត្រីក្រោមឱវាទជម្រិតទារលុយក្រោមតុ ពី ប្រជាពលរដ្ឋអ្នករកស៊ីឈ្មួញ ឧកញ៉ា ចេញចូលនាំទំនិញ ឆ្លងកាត់ ទីនោះមានជាអាទ៌ចាប់ពី ២០ម៉ឺន ៣០ម៉ឺន ៥០ ម៉ឺន ១ លានរៀល១០០.៣០០.៥០០ដុល្លារនិង ប្រជាពលរដ្ឋ ក្រីក្រ ២០០០០ រៀល អ្នករកស៊ី តូចតាច បន្ដិចបន្តួច ចាប់ពី ៣០០០០.៤០០០០. ទៅ ៥០០០០ រៀល និង អ្នកជំងឺ ឆ្លងកាត់ គ្មាន អត្តសញ្ញាណប័ណ្ណ ២០.៣០ ដុល្លារ ដូចចាប់ជម្រិតដោយគ្មានការយោគយល់ បុគ្គលណាឡើយ ។មិនតែប៉ុណ្ណោះករណីពើងទ្រូងប្រព្រឹត្តអំពើ ពុករលួយ អាងអំណាចជាមេនគរបាលអន្ដោ ប្រវេសន៏ យក តួនាទី ទៅចាប់ជម្រិតក្រុមឈ្មួញឧកញ៉ាប្រជាពលរដ្ឋអ្នកជំងឺឆ្លងដែន តាមតែអំពើចិត្តនេះពីសំណាក់លោកជុំ ប៊ុណ្ណា រ័ត្ន កំពុង ប្រឈម នឹងការរិះគន់យ៉ាងខ្លាំងហើយ ក៏កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ មុខរបររកស៊ីរបស់ក្រុមឈ្មួញដែលនាំចូលទំនិញ ស្របច្បាប់ និង ប្រជាពលរដ្ឋក្រីក្រ អ្នកជំងឺ ឆ្លងដែនទង្វើបែបនេះមិនគួរ នាយឧត្តមសេនីយ៍ផ្កាយ៤គៀត ច័ន្ទថារិទ្ធិមើលរំលងឡើយ ។
ប្រភពពីឈ្មួញរកស៊ីចេញចូលតាមច្រកនេះ បានបន្តឲ្យដឹងថារាល់ទំនិញ ១កុងតឺន័រ ឬមួយរថយន្ត តូច ឬ ធុន ធំត្រូវតែចំណាយលុយ បង់ជាច្រើនរយដុល្លារទើប អាច នាំទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបានដោយ គ្មានការរំខាន នោះទេ?បើ មិនព្រមបង់តាមការកំណត់ឬការទាមទាររបស់មន្ត្រីអន្ដោប្រវេសន៏នោះទេគឺ់ដាច់ខាតមិនអាចធ្វើដំណើ នាំចូលទំនិញទៅមកបានឡើយ។ ពាក់ព័ន្ធនិងរឿងពុករលួយខាងលើនេះសារព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយ ពីសម្ត្ថកិច្ចពាក់ពន្ធបាននោះទេ? នៅថ្ងៃចេញផ្សាយ។

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.